ប្រធានាធិបតីរុស្ស៊ី៖ស្ថានភាពនៅស៊ីរីមានភាពអំណោយផលដើម្បីចាប់ផ្ដើមដំណើរការនយោបាយ
(VOVWORLD) -ស្ថានភាពនៅស៊ីរីនាបច្ចុប្បន្ននេះគឺមានភាគអំណោយផលដើម្បីចាប់ផ្ដើមដំណើរការនយោបាយដោយទ្រង់ទ្រាយធំ ពោលគឺទំនងនឹងដកកងកម្លាំងបរទេស និងស្ថាបនាស៊ីរីឡើងវិញ។
ទាហានរដ្ឋភិបាលស៊ីរី |
បន្ទាប់ពីកិច្ចប្រជុំដ៏កម្រមានជាមួយប្រធានាធិបតីស៊ីរី លោក Bashar al-Assad នាថ្ងៃទី ១៧ ឧសភា នៅ ទីក្រុង Sochi ប្រទេសរុស្ស៊ីភាគខាងត្បូងនោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា៖ ស្ថានភាពនៅស៊ីរីនាបច្ចុប្បន្ននេះគឺមានភាគអំណោយផលដើម្បីចាប់ផ្ដើមដំណើរការនយោបាយដោយទ្រង់ទ្រាយធំ ពោលគឺទំនងនឹងដកកងកម្លាំងបរទេស និងស្ថាបនាស៊ីរីឡើងវិញ។
ក្នុងសេចក្ដីប្រកាស ដែលត្រូវបានវិមានក្រឹមឡាំងនាំចេញបន្ទាប់ពីកិច្ចប្រជុំពោលខាងលើ លោក Putinបានលើកច្បាស់ថា៖បន្ទាប់ពីជោគជ័យខាងយោធារបស់កងទ័ពស៊ីរីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បណ្ដាលក្ខខ័ណ្ឌថ្មីត្រូវបានបង្កើតឡើងសម្រាប់បើកដំណើរការនយោបាយដោយទ្រង់ទ្រាយធំ ដែលយើងបានបើកដំណើរការនាពេលថ្មីៗ។ លោក Putin ក៏បានឲ្យដឹងថែមទៀតថា៖គោលដៅទូទៅគឺស្ថាបនាខឿនសេដ្ឋកិច្ចស៊ីរី ហើយជួយឧបត្ថម្ភមនុស្សធម៌ ព្រមទាំងបានឲ្យដឹងថា៖ រុស្ស៊ីកំពុងទាក់ទងជាមួយភាគីទាក់ទិនទាំងឡាយ ព្រមទាំងអង្គការសហប្រជាជាតិដើម្បីជំរុញដំណើការនយោបាយដ៏ស្មុគស្មាញនេះ។
រីឯខ្លួនវិញ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានវាយតម្លៃថា៖ជំនួបពោលខាងលើគឺជាឱកាសដើម្បីជំរុញទស្សនៈវិស័យរួមសម្រាប់ដំណាក់កាលចរចាសន្តិភាពជាបន្ត នៅ Astana ឬនៅ Sochi ផងដែរ៕