ប្រធានាធិបតីរុស្ស៊ីសន្យាបន្តជំរុញការអភិវឌ្ឍន៍នៅតំបន់ចុងបូព៌ា

(VOVWORLD) - ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចអន្តរជាតិប៉ែកខាងកើតលើកទី៣ (EEF ៣) ដែលបានរៀបចំឡើងនៅទីក្រុង Vladivostok តំបន់ចុងបូព៌ារុស្ស៊ី នាថ្ងៃ ទី៧ កញ្ញា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញថ្លែងបទ សន្ទរកថាដ៏សំខាន់។
ប្រធានាធិបតីរុស្ស៊ីសន្យាបន្តជំរុញការអភិវឌ្ឍន៍នៅតំបន់ចុងបូព៌ា - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្លែងមតិនៅវេទិកា (រូបថត៖ EPA/TTXVN) 

(VOVworld) - ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចអន្តរជាតិប៉ែកខាងកើតលើកទី៣ (EEF ៣) ដែលបានរៀបចំឡើងនៅទីក្រុង Vladivostok តំបន់ចុងបូព៌ារុស្ស៊ី នាថ្ងៃ ទី៧ កញ្ញា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញថ្លែងបទ សន្ទរកថាដ៏សំខាន់។ ក្នុងនោះ លោក Putin អះអាងថា រុស្ស៊ីនឹងបន្តបង្កើតឡើង យន្តការអាទិភាពជាច្រើនសំរាប់វិនិយោគិន ផ្លាស់ប្ដូរថ្មីនិងកែលំអបរិយាកាស វិនិយោគ លើកកំពស់ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពរបស់ប្រជាជននៅតំបន់ ចុងបូព៌ាលើគ្រប់វិស័យ។ រុស្ស៊ីទទួលស្វាគមន៍ពលរដ្ឋនៃប្រទេសដទៃដែលមាន បំណងមកវិនិយោគ ធ្វើអាជីវកម្មនិងរស់នៅតំបន់ចុងបូព៌ា។

        វេទិកា EEF ត្រូវបានរៀបចំឡើងជាលើកដំបូងកាលពីឆ្នាំ២០១៥ ក្នុងគោល ដៅស្វែងរកដៃគូថ្មីក្នុងកាលៈទេសៈដែលរុស្ស៊ីត្រូវហ៊ុមព័ទ្ធដោយលោកខាងលិច។ ក្រោយថ្ងៃដំបូងនៃវេទិកាឆ្នាំនេះ មានកិច្ចព្រមព្រៀងចំនួន១១ត្រូវបានចុះហត្ថ លេខាដោយតំលៃសរុបជាង១លានលានរូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ