ប្រធានាធិបតីរុស្ស៊ីសន្យាពង្រឹងសន្តិសុខអ៊ីនធឺណិត

(VOVWORLD) - នាថ្ងៃទី ២០ ខែឧសភា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមានថាចំនួនការវាយប្រហារតាមអ៊ីនធឺណិតរបស់បរទេសប្រឆាំងនឹងរុស្ស៊ីកំពុងកើនឡើង ហើយទីក្រុងម៉ូស្គូត្រូវលើកកម្ពស់កិច្ចការពារតាមអ៊ីនធឺណិតដោយកំណត់ការប្រើប្រាស់ផ្នែកទន់និងផ្នែករឹងបរទេស។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី លោកប្រធានាធិបតី Putin បានបញ្ជាក់ថា មានសកម្មភាពដែលមានគោលបំណងដើម្បីបិទធនធានអ៊ីនធឺណិតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗរបស់រុស្ស៊ី។ លោកបានបន្ថែមថា គោលដៅនៃការវាយប្រហារតាមអ៊ីនធឺណិតគឺផ្តោតជាចម្បងលើប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នហិរញ្ញវត្ថុ។ លោកប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងសន្តិសុខព័ត៌មានក្នុងវិស័យសំខាន់ៗ និងប្តូរទៅប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍នៃផលិតកម្មក្នុងស្រុក។ លោកបាននិយាយថា ប្រទេសរុស្ស៊ីត្រូវ "កាត់បន្ថយយ៉ាងខ្លាំងនូវហានិភ័យដែលទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ ឧបករណ៍ទូរគមនាគមន៍ និងកម្មវិធីបរទេស"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ