ប្រធានាធិបតីរុស្ស៊ីស្វាគមន៍កិច្ចសហប្រតិបត្តិការរបស់អាមេរិក

ប្រធានាធិបតីរុស្ស៊ីស្វាគមន៍កិច្ចសហប្រតិបត្តិការរបស់អាមេរិក - ảnh 1
ប្រធានាធិបតីរុស្ស៊ីស្វាគមន៍កិច្ចសហប្រតិបត្តិការរបស់អាមេរិក (Image: VNA)


(VOVworld) – នាថ្ងៃទី ២៤ មិនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
បានជួបធ្វើការជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry ដែល
កំពុង បំពេញទស្សនកិច្ចនៅរុស្ស៊ី។ ប្រធានាធិបតី Vladimir Putin បានឲ្យដឹង
ថា៖ ម៉ូស្គូនិងវ៉ាស៊ីនតោនកំពុងរកបានទស្សនៈប្រហាក់ប្រហែងគ្នាដើម្បីជំរុញ
ដំណោះស្រាយ បញ្ហាទ្វេភាគីនិងអន្តរជាតិ។ លោក Vladimir Putin បាន
សង្កត់ធ្ងន់ថា៖ រុស្ស៊ី ស្វាគមន៍បណ្ដាដំណើរទស្សនកិច្ចរបស់លោក  Kerry
ដោយសារ សកម្មភាពនេះ នឹងបង្កើតឱកាសដោះស្រាយរាល់បញ្ហា
សំខាន់ៗ។ រីឯខ្លួនវិញ លោក John Kerry បានវាយតំលៃថា៖ កិច្ចសហ
ប្រតិបត្តិការរវាងអាមេរិកនិងរុស្ស៊ីក្នុងបញ្ហានៅស៊ីរីបាននាំមកនូវលទ្ធផល
ជាក់ស្តែងហើយកែលំអរស្ថានភាពរបស់ប្រជាជននៅប្រទេសមជ្ឈឹមបូរ
ព៌ារនេះ។ មុននោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
បានជួបចរចារជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ