ប្រធានាធិបតីរុស្ស៊ីអំពាវនាវឲ្យសហគមអន្តរជាតិសហប្រតិបត្តិការដោះស្រាយបញ្ហារួម
|
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថតៈAFP ) |
(VOVworld)-នាថ្ងៃទៅ២២តុលា ថ្លែងមតិនៅសម័យពិភាគ្សារបស់ “ក្លឹប Valdai ” ដែលប្រព្រឹត្តទៅនៅក្រុង Sochi ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាន អំពាវនាវឲ្យសហគមអន្តរជាតិ សហការគ្នាដោះស្រាយរាល់បញ្ហារួម សំដៅ ទប់ទល់នឹងគ្រោះអាសន្នដើម្បីផលប្រយោជន៍នៃភាគីនីមួយៗ។ តាមថ្នាក់ដឹកនាំ
រុស្ស៊ីរូបនេះថា បំរ៉ែបំរួលនៅស៊ីរីនិយាយដោយឡែកនិងនៅតំបន់មជ្ឈឹមបូព៌ា
និយាយរួមនាបច្ចុប្បន្ន បានទាមទារឲ្យសហគមន៍អន្តរជាតិត្រូវមានជម្រើសត្រឹម
ត្រូវដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ ជឿជាក់និងគោរពគ្នាទៅវិញទៅមក។
លោក Putin បានសង្កត់ធ្ងន់ថា ប្រការសំខាន់នាបច្ចុប្បន្ន គឺភាគីនានាត្រូវដកចេញ មេរៀនពីអតីតកាលដើម្បីបោះជំហានទៅមុខ៕