ប្រធានាធិបតីរុស្ស៊ីអះអាងថា៖ កងទ័ពស៊ីរីមិនប្រើប្រាស់អាវុធគីមីទេ

(VOVWORLD) - នាថ្ងៃទី ៣០ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបដិសេធរាល់ព័ត៌មានដែលចាត់ទុកថា៖ កំលាំងរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ឈរនៅខាងក្រោយការវាយប្រហារដោយជាតិគីមីពុល នៅទីក្រុង Idlib ស៊ីរីដែលបានធ្វើឲ្យមនុស្សរាប់សិបនាក់ត្រូវស្លាប់។ 
 
ប្រធានាធិបតីរុស្ស៊ីអះអាងថា៖ កងទ័ពស៊ីរីមិនប្រើប្រាស់អាវុធគីមីទេ - ảnh 1 ប្រធានាធិបតីរុស្ស៊ីអះអាងថា៖ កងទ័ពស៊ីរីមិនប្រើប្រាស់អាវុធគីមីទេ

(VOVworld) – នាថ្ងៃទី ៣០ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបដិសេធរាល់ព័ត៌មានដែលចាត់ទុកថា៖ កំលាំងរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ឈរនៅខាងក្រោយការវាយប្រហារដោយជាតិគីមីពុល នៅទីក្រុង Idlib ស៊ីរីដែលបានធ្វើឲ្យមនុស្សរាប់សិបនាក់ត្រូវស្លាប់។ ក្នុងការឆ្លើយ សម្ភាសនៃកាសែតបារាំង Le Figaro ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin បានឲ្យដឹងថា៖ លោកបានស្នើឲ្យធ្វើការស៊ើបអង្គេតទីកន្លែងកើតហេតុនៅទីរួមស្រុក Khan Sheikhoun ក៏ប៉ុន្តែមហាអំណាចទាំងអស់បានបដិសេធ។ លោក Putin បានអះអាងថា៖ គោលដៅនៃបណ្ដាការចោទប្រកាន់នេះគឺសំដៅដាក់សម្ពាធទៅលើប្រធានាធិបតីស៊ីរី លោក Assad។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញមួយថ្ងៃ បន្ទាប់ពី ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចាត់ទុកថា៖ ការប្រើប្រាស់អាវុធគីមីពុលនៅស៊ីរីគឺជាសញ្ញាគ្រោះអាសន្នក្រហមចំពោះ ប៉ារីស ហើយទង្វើនេះនឹងនាំទៅការឆ្លើយតបតវិញ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ