ប្រធានាធិបតីរុស្ស៊ីអះអាងថា នឹងមិនធ្វើវិសោធនកម្មរដ្ឋធម្មនុញដើម្បីពង្រីក​អំណាចឡើយ

(VOVWORLD) - លោកប្រធានាធិបតី  Putin ក៏បានឲ្យដឹងថា រដ្ឋធម្មនុញ្ញបច្ចុប្បន្នត្រូវបានធ្វើវិសោធនកម្មចំនួន ១៥ ដងរួចកមហើយ ដោយមិនមានអ្វីខុសពីធម្មតារនៅក្នុងដំណើរការវិសោធនកម្មដែលកំពុងបន្តនោះទេ។
ប្រធានាធិបតីរុស្ស៊ីអះអាងថា នឹងមិនធ្វើវិសោធនកម្មរដ្ឋធម្មនុញដើម្បីពង្រីក​អំណាចឡើយ - ảnh 1លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ថ្លែងមតិនៅសាកលវិទ្យាល័យមួយនៅទីក្រុង Cherepovets ម៉ូស្គូ នាថ្ងៃទី ០៤ ខែកុម្ភៈ លោកប្រធានាធិបតី Vladimir Putin បានពន្យល់ពីភាពចាំបាច់ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយលោកបានអះអាងថា ខ្លួនមិនស្នើធ្វើវិសោធនកម្មច្បាប់មូល ដ្ឋានដើម្បីពង្រីកអំណាចរបស់ខ្លួនឡើយ ដោយគ្រាន់តែកែលម្អប្រព័ន្ធនយោ បាយរបស់រុស្ស៊ីតែប៉ុណ្ណោះ។ លោកប្រធានាធិបតី  Putin ក៏បានឲ្យដឹងថា រដ្ឋធម្មនុញ្ញ បច្ចុប្បន្នត្រូវបានធ្វើវិសោធនកម្មចំនួន ១៥ ដងរួចកមហើយ ដោយមិនមានអ្វីខុស ពីធម្មតារនៅក្នុងដំណើរការវិសោធនកម្មដែលកំពុងបន្តនោះទេ។

មុនពេលនោះ នៅក្នុងសារសហព័ន្ធនាថ្ងៃទី ១៥ ខែមករា លោកប្រធានាធិបតី Putin បានស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយផ្តោតលើការរឹតបន្តឹងការគ្រប់គ្រងបណ្ដារដ្ឋអំណាចមូលដ្ឋាននិងបង្កើនតួនាទីរបស់ស្ថាប័នឃ្លាំមើល ដែលមានឈ្មោះថា ក្រុមប្រឹក្សារដ្ឋ និងរបស់ប្រធានាធិបតី។ កាលពីខែមុននេះ រដ្ឋសភាជាន់ទាបរុស្ស៊ីបានអនុម័តសេចក្តីព្រាងច្បាប់មួយដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ក្រុមការងារមួយត្រូវបានបង្កើតដើម្បីពិភាក្សាពីគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ