ប្រធានាធិបតីរុស្ស៊ីអះអាងផ្ដល់អាទិភាពលើការអភិវឌ្ឍទំនាក់ទំនងជាមួយ អាហ្វ្រិក

(VOVWORLD) - មេដឹកនាំរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា បណ្តាប្រទេសអាហ្វ្រិកកំពុងបង្កើនឋានៈ នយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន។
ប្រធានាធិបតីរុស្ស៊ីអះអាងផ្ដល់អាទិភាពលើការអភិវឌ្ឍទំនាក់ទំនងជាមួយ អាហ្វ្រិក - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ TTXVN)

ថ្លែងនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់រុស្ស៊ី - អាហ្វ្រិកលើកដំបូងនៅសូជី នៃប្រទេសរុស្ស៊ី ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសថា ការអភិវឌ្ឍទំនាក់ទំនងជាមួយបណ្តាប្រទេសអាហ្វ្រិកជាអាទិភាព នៅក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ី។ មេដឹកនាំរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា បណ្តាប្រទេសអាហ្វ្រិកកំពុងបង្កើនឋានៈ នយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន។

រុស្ស៊ី និងអាហ្វ្រិក មានទស្សនៈរួមជាច្រើន នៅក្នុងកិច្ចសហប្រតិបត្តិការ នៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត។ លោក Vladimir Putin បានសន្យាថា នឹងបន្តចូលរួមចំណែកក្នុងការពង្រឹងសន្តិភាពនិងស្ថិរភាពនៅទ្វីបខ្មៅនេះ ដោយការធានាសន្តិសុខក្នុងតំបន់។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រិកនោះ ទីក្រុង មូស្គូនឹងប្រកាន់ខ្ជាប់នូវគោលការណ៍“ ដំណោះស្រាយរបស់អាហ្រ្វិកចំពោះបញ្ហារបស់អាហ្រ្វិក”ដោយជួយឧបត្ថម្ភអាហ្វ្រិកក្នុងវិស័យប្រយុទ្ធប្រឆាំងភេរវកម្ម និង ជ្រុលនិយម ការបណ្តុះបណ្តាលយោធា និងការផ្តល់អាវុធជាដើម។

 បិទសន្និសីទ លោកប្រធានាធិបតី Vladimir Putin បានឲ្យដឹងថាអង្គប្រជុំបានឯកភាពគ្នារៀបចំកិច្ចប្រជុំជាប្រចាំ ៣ ឆ្នាំម្ដងនេះ នឹងប្រព្រឹត្តិទៅនៅរុស្ស៊ី និងនៅប្រទេសប្រទេសអាហ្វ្រិកមួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ