ប្រធានាធិបតីលោក Donald Trump ចុះហត្ថលេខាលើក្រិត្យអំពីការបញ្ឈប់គោលនយោបាយអន្តោប្រវេសន៍

(VOVWORLD) -ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី ២០ មិថុនា បានចុះហត្ថលេខាលើក្រិត្យនីតិប្រតិបត្តិ ស្ដីពីការបញ្ឈប់គោលនយោបាយអន្តោប្រវេសន៍ “មិនធ្វើសម្បទាន” តាមនោះ កុមារក្នុងគ្រួសារជនអន្តោប្រវេសន៍ខុសច្បាប់ និងមិនត្រូវបានបំបែកចេញពីឪពុកម្តាយរបស់ខ្លួនឡើយ។ 
ប្រធានាធិបតីលោក Donald Trump ចុះហត្ថលេខាលើក្រិត្យអំពីការបញ្ឈប់គោលនយោបាយអន្តោប្រវេសន៍ - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump 

យោងតាមក្រិត្យពោលខាងលើបានឲ្យដឹងថា សមាជិកនៃក្រុមគ្រួសារជនអន្តោប្រវេសន៍ខុសច្បាប់ពី ម៉ិកស៊ិកនឹងត្រូវបានរស់នៅជាមួយគ្នា ខណៈដែលគេត្រូវឃុំខ្លួនជាបណ្ដោះអាសន្ន ។ សេចក្ដីសម្រេចិត្តចុះថ្ងៃទី ២០ មិថុនារបស់លោក Trump ត្រូវបានចាត់ទុកជាបម្រែបម្រួលគួរឲ្យភ្ញាក់ផ្អើលមួយ ចាប់តាំងពីពេលលោកឡើងកាន់អំណាចកាលពីដើមឆ្នាំ ២០១៧ ដោយសារលោកមិនដែលធ្វើសម្បទានចំពោះគោលលនយោបាយចម្រូងចម្រាសណាមួយឡើយ។ សភាជាន់ទាបអាមេរិក នាថ្ងៃទី ២១ មិថុនា គ្រោងនឹងបោះឆ្នោតចំពោះគម្រោងច្បាប់ចំនួន ២ សំដៅបញ្ឈប់ការ បំបែកបំបាក់ក្រុមគ្រួសារអន្តោប្រវេសន៍ខុសច្បាប់ ដ៏ដូចជាដោះស្រាយរាល់ បញ្ហាអន្តោប្រវេសន៍ផ្សេងទៀត។

សេចក្តីសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានដើផ្ទុយគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាសដែលបំបែកឪពុកម្តាយជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកូន ៗ  និងអនុញត្តឲ្យក្រុមគ្រួសារទាំងនេះជួបជុំគ្នា គឺទទួលបានប្រតិកម្មជាវិជ្ជមានរបស់អន្តរជាតិ។ ប្រទេសអាមេរិកកណ្ដាលមួយចំនួន  និងម៉ិកស៊ិកបានអបអរសាទរចំពោះសេចក្ដីសម្រេចចិត្តពោលខាងលើរបស់ប្រធានាធិបតីលោក Trump។ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក Luis Videgaray រដ្ឋាភិបាល Guatemala និង ប្រធានាធិបតី Honduras លោក  Juan Orlando Hernandez ក៏បានអបរអសាទរចំពោះសេចក្ដីសម្រចិត្តរបស់លោក Trump ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ