ប្រធានាធិបតីលោក Emmanuel Macron៖ ស្ថិរភាពសេដ្ឋកិច្ចរបស់ទួរគីមាន សារសំខាន់ចំពោះបារាំង

(VOVWORLD) - ក្នុងការចរចាតាមទូរស័ព្ទនាថ្ងៃទី១៦ ខែសីហា ប្រធានាធិបតីទួរគីលោក Tayyip Erdogan និងសមភាគីបារាំងលោក Emmanuel Macron បានសង្កត់ធ្ងន់ ទៅលើសារសំខាន់នៃការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក៏ដូចជា ជំរុញការវិនិយោគទ្វេភាគីផងដែរ។
តាមប្រភពព័ត៌មានពីខុទ្ទកាល័យប្រធានាធិបតីទួរគីឲ្យដឹងថា ប្រធានាធិបតី លោក Macron បានអះអាងជាមួយសមភាគីលោក Erdogan ថា ស្ថិរភាព សេដ្ឋកិច្ចរបស់ទួរគីគឺសំខាន់ណាស់ចំពោះបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ