|
ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖EPA/TTXVN) |
(VOVworld) – នាថ្ងៃទី ៩ កក្កដា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន
ថ្លែងថា បើទោះបីជានៅកាលៈទេសៈណាក៏ដោយ បណ្ដាសម្ព័ន្ធមិត្តអឺរ៉ុបរបស់
អាមេរិកក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) អាចជឿទុកចិត្តទៅលើ
ប្រទេសនេះជានិច្ច។លោក Obama បានប្រកាសដូច្នេះនៅក្នុងសម័យបិទបញ្ចប់សន្និ
សីទកំពុល NATO នៅរដ្ឋធានី Warsaw ប្រទេសប៉ូឡួញ។តាមលោកថា សម្ព័ន្ធភាព
យោធារួមមានប្រទេសសមាជិកចំនួន២៨នេះ កំពុងស្ថិតនៅក្នុងពេលវេលាសំខាន់
ដោយសារត្រូវប្រឈមមុខទៅនឹងការសាកល្បងជាច្រើន ចាប់ ពីសន្តិសុខ មនុស្ស
ធម៌ ទៅដល់នយោបាយក៏ដូចជាការគំរាមកំហែងពីអង្គការ រដ្ឋអ៊ីស្លាម (IS) ស្វ័យ
ប្រកាស វិបត្តិជនចំណាកស្រុកឬការដែលអង់គ្លេសចាក ចេញពីសហភាពអឺរ៉ុប
(EU)។ក្នុងឱកាសនេះ អ្នកដឹកនាំអាមេរិកបានអះអាងជា ថ្មីម្ដងទៀតនូវការសន្យា
របស់ប្រទេសនេះចំពោះសន្តិសុខនៅទ្វីបអឺរ៉ុប៕