ប្រធានាធិបតីលោក V.Putin បដិសេធការចោទប្រកាន់រុស្ស៊ីពីបទវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែតទៅលើសហរដ្ឋអាមេរិក
(VOVWORLD) - ប្រធានាធិបតីរុស្ស៊ីលោក Vladimiur Putin បានបដិសេធរាល់ការចោទប្រកាន់រុស្ស៊ីពីបទឈរនៅពីក្រោយបណ្ដាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត ទៅលើសហរដ្ឋអាមេរិក។
ប្រធានាធិបតីលោក V.Putin (រូបថត៖ TTXVN) |
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC កាលពីថ្ងៃទី ១៤ ខែមិថុនា ស្ដីពីការដែលរុស្ស៊ីកំពុងធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺរណែតប្រឆាំងនឹងសហរដ្ឋអាមេរិកដែរឬអត់នោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimiur Putin បានច្រានចោល ដោយអះអាងថា នេះគឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ហើយតាំងពីរយូរណាស់មកហើយ រុស្ស៊ីតែងតែរងការចោទប្រកាន់អំពី ការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោត និងការវាយប្រហារតាម អ៊ីនធឺណែត។
មុននេះ កាលពីថ្ងៃទី ១៣ ខែមិថុនា ទីភ្នាក់ងារសារព័ត៌មាន Interfaxបានដកស្រង់ប្រសាសន៍របស់ប្រធានាធិបតី លោក Vladimiur Putin ដែលថា លោកមានក្ដីសង្ឈឹមអំពីជំនួបកំពូលជាមួយ សមភាគីអាមេរិកលោក Bidenនឹងជួយបង្កើតការសន្ទនារវាងប្រទេសទាំងពីរ និងស្ដារទំនាក់ទំនងឡើងវិញរវាងថ្នាក់ដឹកនាំទាំងពីរ។ តាមគម្រោង ថ្នាក់ដឹកនាំរុស្ស៊ី និងអាមេរិកនិងមានជំនួបកំពូលនៅទីក្រុងហ្សឺណែវ (ស្វ៊ីស) នៅថ្ងៃទី ១៦ ខែមិថុនាខាងមុខ។ យោងតាមវិមានក្រឹមឡាំងបានឲ្យដឹងថា របៀបវារៈនៃកិច្ចប្រជុំនេះនឹងផ្ដោតសំខាន់លើយថាទស្សន៍ទំនាក់ទំនងទ្វេភាគី បណ្ដាបញ្ហាស្ថេរភាពយុទ្ធសាស្ត្រ និងបញ្ហាបន្ទាន់ជាសកល ក្នុងនោះមានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ ១៩ និងបែបផែនដោះស្រាយជម្លោះក្នុងតំបន់ផងដែរ៕