ប្រធានាធិបតីលោក V.Putin អញ្ជើញថ្នាក់ដឹកនាំកូរ៉េខាងជើងបំពេញទស្សនកិច្ចនៅរុស្ស៊ីនាខែកញ្ញា

(VOVWORLD) -ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្នើឲ្យលោក Kim Yong-nam ផ្ញើរសេចក្ដីអញ្ជើញថ្នាក់ដឹកនាំ សបបក លោក Kim Jong-un មកបំពេញទស្សនកិច្ចនៅរុស្ស៊ីនាខែកញ្ញាឆ្នាំនេះ។

នៅក្នុងជំនួបជាមួយប្រធានគណអធិបតីនៃក្រុមប្រឹក្សាប្រជាជនកំពូល (រដ្ឋសភា)កូរ៉េខាងជើង លោក Kim Yong-nam នៅ ម៉ូស្គូនាថ្ងៃទី ១៤ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្នើឲ្យលោក Kim Yong-nam ផ្ញើរសេចក្ដីអញ្ជើញថ្នាក់ដឹកនាំ សបបក លោក Kim Jong-un មកបំពេញទស្សនកិច្ចនៅរុស្ស៊ីនាខែកញ្ញាឆ្នាំនេះ។

នៅក្នុងជំនួបពោលខាងលើ លោក Putin ក៏បានអបអរសាទរចំពោះជំនួបកំពូលរវាងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un និងប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១២ មិថុនាកន្លងទៅនៅសិង្ហបុរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ