ប្រធានាធិបតីវ៉េណេស៊ុយអេឡា សម្តែងសុច្ឆន្ទៈមុនពេលជំនួបពិភាក្សាជាមួយគណបក្សប្រឆាំង

(VOVWORLD) - ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃទី ២៧ ខែឧសភា បានសន្យាថានឹងសំដែងនូវសុច្ឆន្ទៈរបស់ខ្លួន ក្នុងបរិបទដែលកិច្ចពិភាក្សារវាងតំណាងរដ្ឋាភិបាលនិងភាគីប្រឆាំងវ៉េណេស៊ុយអេឡា នឹងប្រារព្ធធ្វើឡើងនៅសប្តាហ៍នេះនៅប្រទេសន័រវែស។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា សម្តែងសុច្ឆន្ទៈមុនពេលជំនួបពិភាក្សាជាមួយគណបក្សប្រឆាំង - ảnh 1 ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro 

ក្នុងសុន្ទរកថាដែលបានផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ លោក Nicolas Maduro បានលើកច្បាស់ថា រដ្ឋាភិបាលវ៉េណេស៊ុយអេឡានឹងបង្ហាញនូវឆន្ទៈដ៏ល្អបំផុតរបស់ខ្លួនដើម្បីស្វែងរកដំណោះស្រាយប្រជាធិបតេយ្យ និងសន្តិភាព ដើម្បីជួយ   ជំនះពុះពាររាល់វិបត្តិនៅវ៉េណេស៊ុយអេឡាដោយឈរលើមូលដ្ឋានដែលភាគីនានាបានឯកភាពគ្នា។ កិច្ចប្រជុំនៅទីក្រុង Oslo ប្រទេសន័រវែសនាសប្តាហ៍នេះគ្រោងនឹងក្លាយទៅជាកិច្ចសន្ទនាដោយផ្ទាល់ជាលើកដំបូងរវាងអ្នកតំណាងរដ្ឋាភិបាលលោក Nicolas Maduro និងគណបក្សប្រឆាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ