ប្រធានាធិបតីវ៉េណេស៊ុយអេឡាត្រៀមខ្លួនជាស្រេចចរចារជាមួយភាគីប្រឆាំង

ប្រធានាធិបតីវ៉េណេស៊ុយអេឡាត្រៀមខ្លួនជាស្រេចចរចារជាមួយភាគីប្រឆាំង  - ảnh 1
ប្រធានាធិបតីវ៉េណេស៊ុយអេឡាត្រៀមខ្លួនជាស្រេចចរចារជាមួយភាគីប្រឆាំង (VNA)


(VOVworld) – ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានអះ អាងនូវកិច្ចសន្យាត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយសម្ព័ន្ធភាពតុសាមគ្គីប្រជា ធិបតេយ្យ (MUD) (ភាគីប្រឆាំង) សំដៅស្ថិរភាពស្ថានភាពនៅប្រទេសនេះ ហើយ ដោះស្រាយការខ្វែងគំនិតក្នុងកាលៈទេសៈដែលភាគីស្តាំនិយមបន្តបង្កការប៉ះបោរ ចាប់ពីខែមេសារហូតមកដល់ពេលនេះដែលធ្វើឲ្យមនុស្សចំនួន ២៩ នាក់ត្រូវស្លាប់ និង ៤០០ នាក់រងរបួស។ នាថ្ងៃទី ៣០ មេសា ថ្លែងមតិលើកាណាល់ទូរទស្សន៍ ជាតិ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានចោទប្រកាន់ ភាគីប្រឆាំងគ្មានគំនិតជួបចរចារជាមួយរដ្ឋាភិបាលសំដៅស្តារឡើងវិញខឿន សន្តិភាព បំរើការអភិវឌ្ឍន៍របស់ប្រទេសជាតិ ព្រមទាំង អះអាងថា៖ បាតុករទាំង អស់នឹងត្រូវបានជំនុំជំរះតាមច្បាប់។ លោក Nicolas Maduro ក៏បានវាយតំលៃ ខ្ពស់ចំពោះការខំប្រឹងប្រែងស្តារឡើងវិញការសន្ទនារវាងរដ្ឋាភិបាលនិងភាគី ប្រឆាំងនៅវ៉េណេស៊ុយអេឡារបស់សម្តេចប៉ាប Francis។ នាថ្ងៃដដែល ប្រធានភាគីប្រឆាំង លោក Henrique Capriles បានបដិសេធការវិលត្រឡប់មកតុ ចរចារវិញជាមួយរដ្ឋាភិបាល ដោយមិនអើពើដល់ការអំពាវនាវរបស់សម្តេចប៉ាប Francis ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ