ប្រធានាធិបតីវេណេស៊ុយអេឡាបានអះអាងពីសុច្ឆន្ទៈក្នុងការសន្ទនាជាមួយគណបក្សប្រឆាំង

(VOVWORLD) - នាថ្ងៃទី ៤ ខែកក្កដា ប្រធានាធិបតីវែណេហ្សូអេឡាលោក Nicolas Maduro បានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញារបស់រដ្ឋាភិបាលក្នុងការចរចាជាមួយគណបក្សប្រឆាំងក្រោមការសម្រុះស្រមួលរបស់រដ្ឋាភិបាលន័រវែស ដើម្បីដោះស្រាយវិបត្តិនយោបាយសេដ្ឋកិច្ចនិងសង្គមដែលបានអូសបន្លាយអស់រយៈពេលវេងនៅក្នុងប្រទេសអាមេរិកខាងត្បូងនេះ។
ប្រធានាធិបតីវេណេស៊ុយអេឡាបានអះអាងពីសុច្ឆន្ទៈក្នុងការសន្ទនាជាមួយគណបក្សប្រឆាំង - ảnh 1 ប្រធានាធិបតីវែណេហ្សូអេឡាលោក Nicolas Maduro 

នៅក្នុងខ្លឹមសារដែលបានបង្ហោះនៅបណ្តាញសង្គម Twitter ថ្នាក់ដឹកនាំវេណេហ្ស៊ូអេឡាបានថ្លែងថា លោកគាំទ្រការកសាងកិច្ចសន្ទនាជាប្រចាំដើម្បីស្វែងរកដំណោះស្រាយក្នុងការខ្វែងគំនិតគ្នារវាងរដ្ឋាភិបាលនិងគណបក្សប្រឆាំងដោយមិនអើពើពីសម្ពាធខ្លាំងជាបន្តបន្ទាប់របស់អនុភាពខាងក្រៅប្រទេសនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ