ប្រធានាធិបតីវេណេហ្ស៊ុយអេឡាទៅបំពេញទស្សនកិច្ចនៅគុយបា

ប្រធានាធិបតីវេណេហ្ស៊ុយអេឡាទៅបំពេញទស្សនកិច្ចនៅគុយបា - ảnh 1
ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro​ (រូបថត៖Reuters/TTXVN)

(VOVworld) - នាយប់ថ្ងៃទី១៧ មិនា​ តាមម៉ោងតំបន់ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា
លោក Nicolas Maduro បានប្រកាសថា លោកនឹងទៅកាន់គុយបានាយប់ថ្ងៃដដែល
ដើម្បីចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលជាន់ខ្ពស់វេណេហ្ស៊ុយ
អេឡា-គុយបា ដែលក្នុងនោះប្រទេសទាំងពីរនឹងត្រួតពិនិត្យឡើង វិញនូវកិច្ចព្រម
ព្រៀងទ្វេភាគី។លោក Maduro បានលើកច្បាស់ថា នាថ្ងៃទី១៨ មិនា ភាគីទាំងពីរនឹង
ប្រកាសគោលនយោបាយរួមថ្មីមួយចំនួនសំដៅពង្រឹងយន្ត ការធ្វើសមាហរណកម្ម
ក្នុងក្របខ័ណ្ឌសម្ព័ន្ធភាព Bolivar សំរាប់ទ្វីបអាមេរិក (ALBA)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ