ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅ ក្នុងបរិបទដែលប្រទេសទាំងពីរឆ្ពោះទៅការរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ ទំនងការទូត និងខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២៣។

ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម - ảnh 1ប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob មកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។ (រូបថត៖ Van Diep/VNA)
នារសៀលថ្ងៃទី ១៦ តុលា ប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob និង ស្វាមីបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ តុលា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ នេះជាដំណើរទស្សនកិច្ចទៅបរទេសលើកដំបូងរបស់ប្រធានាធិបតីសិង្ហបុរី ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅ ក្នុងបរិបទដែលប្រទេសទាំងពីរឆ្ពោះទៅការរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ ទំនងការទូត និងខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២៣។
តាមកម្មវិធី ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob នឹងអញ្ជើញដាក់កម្រងផ្កា ហើយចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ; ជួបពិភាក្សា ការងារជាមួយប្រធានរដ្ឋ លោក Nguyen Xuan Phuc និងធ្វើជាសក្ខីភាពក្នុងពិធីចុះ ហត្ថលេខា; ចូលជួបសម្ដែងការគួរសមជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋសភា លោក Vuong Dinh Hue នាយករដ្ឋមន្ត្រី លោក Pham Minh Chinh។ ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob ក៏នឹងទទួលជួបលេខាធិការ គណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung; បំពេញទស្សនកិច្ចនៅ ខេត្ត Bac Ninh និងទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ