(VOV) – ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ២៦
មេសា ប្រធានាធិបតីសឹង្ហបុរី Tony Tan Keng Yam បានទៅទស្សនានៅខេត្ត Binh
Duong ភាគខាងត្បូងវៀតណាម។ នៅទីនេះ ប្រធានាធិបតី Tony Tan Keng Yam
បានទៅទស្សនា មណ្ឌលឧស្សាហកម្ម វៀតណាម– សឹង្ហបុរី ចំនួន ២ ។ ក្នុងជំនួប
ធ្វើការជាមួយថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជនខេត្ត Binh Duong ប្រធានាធិបតី
Tony Tan Keng Yam បានសម្តែង នូវក្តីសប្បាយរីរាយចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់ខេត្ត ទន្ទឹមនឹងនោះ បានឲ្យដឹងថា៖ សឹង្ហបុរីនឹងបន្តវិនិយោគនៅខេត្ត
Binh Duong និងទីក្រុងហូជីមិញ ជាច្រើនថែមទៀត។ ប្រធានាធិបតីសឹង្ហបុរី មាន
គោលបំណងថា៖ ថ្នាក់ដឹកនាំខេត្ត Binh Duong នឹងបង្កលក្ខណៈ ងាយស្រួល ដើម្បី
បណ្ដាអង្គភាពអាជីវកម្មសឹង្ហបុរីបន្តវិនិយោគ រួមចំណែកជំរុញទំនាក់ទំនងល្អប្រសើរ រវាងប្រទេសទាំង ២ វៀតណាម – សឹង្ហបុរី ឲ្យខ្លាំងក្លាថែមទៀត។ តាមកម្មវិធី នាថ្ងៃ
ទី ២៧ មេសា ប្រធានាធិបតីសឹង្ហបុរី Tony Tan Keng Yam នឹងចាកចេញពីប្រទេស
វៀតណាម បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រកបដោយជោគ
ជ័យ៕
|
Image:Internet |