ប្រធានាធិបតីសឹង្ហបុរីនឹងបំពេញទស្សនាកិច្ចជាផ្លូវការនៅកម្ពុជានិងឡាវ

ប្រធានាធិបតីសឹង្ហបុរីនឹងបំពេញទស្សនាកិច្ចជាផ្លូវការនៅកម្ពុជានិងឡាវ  - ảnh 1
ប្រធានាធិបតីសឹង្ហបុរីនឹងបំពេញទស្សនាកិច្ចជាផ្លូវការនៅកម្ពុជានិងឡាវ (VNA)


(VOVworld)- តាមសេចក្តីជូនដំណឹងសារព័ត៌មាននៃក្រសួងការបរទេសសឹង្ហបុរី
 នាថ្ងៃទី​៧ មករា បានឲ្យដឹងថា៖ ប្រធានាធិបតីសឹបង្ហបុរី លោក Tony Tan Keng
Yam នឹង បំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជានាចក្រកម្ពុជានិងឡាវចាប់ពី
ថ្ងៃទី​ ៨ ដល់ ទី ១៤ មករា។ ប្រធានាធិបតី Tony Tan Keng Yam អញ្ជើញទៅបំពេញ
តស្សនកិច្ចនៅរាជធានី ភ្នំ ពេញ និងទីក្រុង សៀម រាប ចាប់ពីថ្ងៃទី​ ៨ ដល់ទី​ ១១
មករា តាមសេចក្តីអញ្ជើញរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី។ ក្នុងក្របខ័ណ្ឌ
 ដំណើរទស្សនកិច្ចនៅកម្ពុជា សឹង្ហបុរីនិងកម្ពុជានឹងចុះហត្ថលេខាលើអនុស្សរណៈ
យោគយល់គ្នាទៅវិញទៅមិកលើវិស័យបណ្តុះបណ្ដាលវិជ្ជាជីវៈនិងការថែទាំសុខភាព។
 ក្នុងដំណើរទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃទី ១១ ដល់ទី ១៤ មករា ប្រធានាធិបតី
Tony Tan Keng Yam នឹងចូលរួមពិធីជប់លៀងរបស់អគ្គលេខានិងជាប្រធានរដ្ឋ
ឡាវ លោក  Bounhang Vorachith ហើយជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប្រទេស
ម្ចាស់ផ្ទះ លោក Thongloun Sisoulith ផងដែរ។ លោក Tony Tan Keng Yam នឹងទៅ
ទស្សនាមហាវិទ្យាល័យ វេជ្ជាសាស្ត្រឡាវដែលស្ថាប័នសុខាភិបាលសឹង្ហបុរីកំពុងជួយ
ឧបត្ថម្ភ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ