ប្រធានាធិបតីសិង្ហបុរីបញ្ចប់​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​វៀតណាមប្រកបដោយជោគជ័យ

(VOVWORLD) - នារសៀលថ្ងៃទី ២០ តុលា ប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សិង្ហបុរី អញ្ជើញចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមប្រកបដោយជោគជ័យចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែតុលា។
ប្រធានាធិបតីសិង្ហបុរីបញ្ចប់​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​វៀតណាមប្រកបដោយជោគជ័យ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob (រូបថត៖ Tri Dung/VNA)

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob មានសកម្មភាពដ៏សំខាន់ៗជាច្រើនដូចជា៖ អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ ជួបពិភាក្សាជាមួយប្រធានរដ្ឋលោក Nguyen Xuan Phuc និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា; ចូលជួបសម្ដែងការគួរសមអគ្គលេខាបក្សលោក Nguyen Phu Trong; ជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានរដ្ឋសភាលោក Vuong Dinh Hue; ទទួលជួបលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ; ទស្សនាមណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) នៅខេត្ត Bac Ninh។

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋដើមដំបូងរបស់ប្រមុខរដ្ឋបរទេសនៅវៀតណាម ក្រោយពីមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ ហើយជាដំណើរទស្សនកិច្ចនៅបរទេសដើមដំបូងរបស់ប្រធានាធិបតីសិង្ហបុរីចាប់តាំងពីពេលផ្ទុះជំងឺកូវីដ ១៩ មក។ ដំណើរទស្សនកិច្ច រួមចំណែកពង្រឹងទំនុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជានយោបាយ-ការទូត ការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច វិនិយោគ ការងារ និងបច្ចេកវិទ្យា ជាពិសេសគឺនាំកិច្ចសហប្រតិបត្តិការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរវៀតណាម-សិង្ហបុរីឆ្ពោះទៅកម្ពស់ថ្មីគឺ “ការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរលើមូលដ្ឋានគ្រឹះឌីជីថល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ