ប្រធានាធិបតីស៊ូដង់ធ្វើសច្ចាប្រនិធានទទួលកាន់ដំណែងក្នុងអាណត្តិថ្មី

ប្រធានាធិបតីស៊ូដង់ធ្វើសច្ចាប្រនិធានទទួលកាន់ដំណែងក្នុងអាណត្តិថ្មី - ảnh 1
ប្រធានាធិបតីស៊ូដង់លោក Omar Hassan al-Bashir (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី២ មិថុនា ប្រធានាធិបតីស៊ូដង់លោក Omar Hassan al-Bashir
បានធ្វើសច្ចាប្រនិធានទទួលកាន់ដំណែងក្នុងអាណត្តិ៥ឆ្នាំក្រោយពីលោកទទួល
បានជ័យជំនះក្នុងការបោះឆ្នោតនាខែមេសាកន្លងទៅ។លោក Bashir ប្រធានគណៈ
បក្សមហាសន្និបាតប្រជាជន (NCP) កាន់អំណាច់ទទួលបាន ៩៤,៥%សំលេងក្នុង
ការបោះឆ្នោតប្រធានាធិបតី២ខែមុននេះ។គណៈបក្ស NCP របស់លោក Bashir ក៏
ទទួលបានជ័យជំនះលើសលប់ក្នុងការ បោះឆ្នោតនិតិបញ្ញាត្តិ ដោយទទួលបាន
អាសនៈចំនួន៣២៣ក្នុងបរិមាណអាសនៈ សរុបចំនួន៤២៦ក្នុងរដ្ឋសភា។

មុននោះ បណ្ដាគណៈបក្សប្រឆាំងបានធ្វើពហិការបោះឆ្នោតដោយសារចាត់ទុក
ថាការបោះឆ្នោតនេះគឺសំដៅអូសបន្លាយរយៈពេលកាន់អំណាច របស់ប្រធានាធិ
បតី Bashir ជាអ្នកដែលកាន់មុខដំណែងនេះចាប់ពីឆ្នាំ១៩៨៩ រហូតដល់សព្វថ្ងៃនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ