ប្រធានាធិបតីស៊ូដង់បង្កើតរដ្ឋាភិបាលថ្មី
|
ប្រធានាធិបតីស៊ូដង់បង្កើតរដ្ឋាភិបាលថ្មី (Image: VNA) |
(VOVworld) - នាថ្ងៃទី ៦ មិថុនា ប្រធានាធិបតីស៊ូដង់ លោក Omar al-Basir បានបង្កើតរដ្ឋាភិបាលថ្មីក្នុងនោះផ្លាស់ប្តូរដំណែងសំខាន់មួយចំនួន ដូចជា
រដ្ឋមន្ត្រី ក្រសួងការពារជាតិ រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីក្រសួងប្រេងរ៉ែ។
សេចក្តី ប្រកាសនេះត្រូវបាននាំចេញក្រោយរយៈពេលប៉ុន្មានថ្ងៃ លោក Bashir
ចាប់ផ្តើម អាណត្តិប្រធានាធិបតីរបស់ខ្លួន។ គណៈរដ្ឋមន្ត្រីថ្មីរួមមានរដ្ឋមន្ត្រីចំនួន
៣១ រូប។ ក្នុងបទសន្ទរកថានៅពិធីទទួលតំណែងនាសប្តាហ៍មុន ប្រធានាធិបតី
Bashir បានសន្យាបើកចេញទំព័រថ្មីមួយសំរាប់ស៊ូដង់តាមរយៈការកែលំអរទំនាក់ ទំនងជាមួយលោកខាងលិច ដោះស្រាយអំពើពុករលួយនិងនាំមកសន្តិភាព
សំរាប់ ប្រទេសនេះ។ លោកក៏បានអញ្ជើញកំលាំងពួកឧទ្ទាមចូលរួមការ
ចរចារសន្តិភាព ផងដែរ៕