ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងអំពាវនាវឲ្យប្រជាពលរដ្ឋយល់ព្រមសាលក្រមរបស់តុលាការរដ្ឋធម្មនុញ្ញ
|
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងអំពាវនាវឲ្យប្រជាពលរដ្ឋយល់ព្រមសាលក្រមរបស់តុលាការរដ្ឋធម្មនុញ្ញ (VNA) |
(VOVworld) - ក្នុងបទសន្ទរៈកាថានាថ្អៃទី ១០ មិនា ប្រធានាធិបតីស្តីទីនិងជា
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Hwang Kyo-ahn បានអំពាវនាវឲ្យប្រជាពល
រដ្ឋនៃប្រទេសនេះយល់ព្រមតាមសាលក្រមរបស់តុលាការរដ្ឋធម្មនុញ្ញអំពីការ
បញ្តេញចេញពីតំណែងប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye
ហើយរួមជាមួយគ្នាដោះស្រាយវិបត្តិនយោបាយនាបច្ចុប្បន្ន។ លោក Hwang
ក៏បានអំពាវនាវឲ្យបណ្ដាគណៈបក្សនយោបាយរួមចំណែកស្តារឡើងវិញចំណង
សាមគ្គីភាពជាតិដើម្បីនាំប្រទេសជាតិឈានទៅមុខបន្ទាប់ពីរឿងអាស្រូវនយោ
បាយធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះផងដែរ។ លោកក៏បានសង្កត់
ធ្ងន់ថា៖ ប្រធានាធិបតីថ្មីមួយរូបនឹងត្រូវបានបោះឆ្នោតក្នុងអំឡូង ៦០ ថ្ងៃ
ខាងមុខ ប៉ុន្តែ ប្រសិនបើ ភាគីនានាមិនដោះស្រាយការខ្វែងគំនិតទេ នោះ
គឺការបោះឆ្នោតប្រធា នាធិបតីមួយនឹងមិនអាចរៀបចំឡើងបានឡើយ។
ក្នុងពេលនោះ បណ្ដាគណៈបក្សប្រឆាំងនៅកូរ៉េខាងត្បូង នាថ្ងៃទី ១១ មិនា
បានឡើងសម្លេងអំពាវនាវឲ្យអតីតប្រធានាធិបតី Park Geun-hye គប្បី
យល់ព្រមនឹងសាលក្រមរបស់តុលាការរដ្ឋធម្មនុញ្ញ។ ការបោះឆ្នោតប្រធានា
ធិបតីកូរ៉េខាងត្បូងនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ៩ ឧសាភខាងមុខ៕