ប្រធានាធិបតីស្តីទីកូរ៉េខាត្បូងអំពាវនាវធានាសន្តិសុខជាតិ

ប្រធានាធិបតីស្តីទីកូរ៉េខាត្បូងអំពាវនាវធានាសន្តិសុខជាតិ  - ảnh 1
ប្រធានាធិបតីស្តីទីកូរ៉េខាត្បូងអំពាវនាវធានាសន្តិសុខជាតិ (VNA)


(VOVworld) – នាថ្ងៃទី ១១ ធ្នូ នាយករដ្ឋមន្ត្រីនិងជាប្រធានាធិបតីស្តីទីកូរ៉េខាង
 ត្បូង លោក​ Hwang Kyo-ahn ទើបនឹងជួបធ្វើការជាមួយក្រុមប្រឹក្សាអគ្គសេនាធិ
 ការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) ហើយអំពាវនាវធានាសន្តិសុខជាតិ ក្នុង
កាលៈទេសៈ ស្ថានភាពនយោបាយប្រែប្រួលស្មុគស្មាញនាបច្ចុប្បន្ន បន្ទាប់ពី រដ្ឋស
ភានៃប្រទេសនេះបានអនុម័តលើការកាត់ទោសប្រធានាធិបតី លោកស្រី Park
Geun-hye។ ក្នុងដំណើរទស្សនកិច្ចដំបូងរបស់ខ្លួន លោក Hwang Kyo-ahn បាន
អំពាវនាវឲ្យនាយទាហានទាំងអស់របស់ JCS លើកកំពស់ស្មារតីប្រុងប្រយ័ត្ន
ដោយសារ កូរ៉េខាងត្បូងកំពុងប្រឈមមុខនឹងស្ថានភាពសន្តិសុខធ្ងន់ធ្ងរ
ក្នុងនោះ មានទង្វើបង្ករឿងហេតុពីប្រទេសកូរ៉េខាងជើង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ