ប្រធានាធិបតីសាធារណៈរដ្ឋ Armenia បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នារសៀលថ្ងៃទី ៨ មិថុនា ប្រធានាធិបតីសាធារណៈរដ្ឋ Armenia លោក  Serzh Sargsyan
និងគណៈប្រតិភូ Armenia បានចាកចេញពីរដ្ឋធានីហាណូយ បញ្ចប់ដំណើរទស្សនកិច្ច ជាផ្លូវការនៅវៀតណាម ប្រកបដោយជោគជ័យ។ ក្នុងរយៈពេលស្នាក់នៅវៀតណាម
ប្រធានាធិបតី  Serzh Sargsyan បានជួបចរចារជាមួយប្រធានរដ្ឋវៀតណាម Truong Tan
Sang ជួបសម្តែងការគួរសមអគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម Nguyen
Phu Trong ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung និងប្រធានរដ្ឋសភា
វៀតណាម Nguyen Sinh Hung។ ភាគីទាំង ២ បានអនុម័ត្តលើសេចក្តីថ្លែងការរួមស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតី Armenia ចុះហត្ថលេខាលើបណ្ដាឯកសារសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម
និងវិទ្យាសារស្រ្ត-បច្ចេកវិទ្យា លើកលែងទិដ្ឋការសំរាប់លិខិតឆ្លងដែនការទូតនិងផ្លូវងារ
។ល។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Armenia លោក Serzh Sargsyan បាន
ប្រព្រឹកទៅក្នុង កាលៈទេសៈ ទំនាក់ទំនងមិត្តភាពប្រពៃណី វៀតណាម-Armenia
អភិវឌ្ឍន៍យ៉ាងសកម្ម ក្នុង ឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវាបង្កើត
ទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ (ថ្ងៃទី ១៤ កក្តា)៕

ប្រធានាធិបតីសាធារណៈរដ្ឋ Armenia បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
ប្រធានាធិបតី Serzh Sargsyan បានជួបចរចារជាមួយប្រធានរដ្ឋវៀតណាម Truong Tan Sang. (Image: VOV online)

ប្រតិកម្មទៅវិញ

ផ្សេងៗ