ប្រធានាធិបតីសាធារណរដ្ឋឆែក វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម

(VOVWORLD) - នាថ្ងៃទី ៤ មីនា នៅរដ្ឋធានី Praha ឯកអគ្គរដ្ឋទូតវៀតណាម លោក Duong Hoai Nam បានអញ្ជើញជូនសារតាំងរបស់លោកប្រធានរដ្ឋ Vo Van Thuong ចំពោះប្រធានាធិបតីសាធារណរដ្ឋឆែក លោក Petr Pavel។ 

នៅក្នុងជំនួបនេះ បន្ទាប់ពីពិធីជូនសារតាំង ប្រធានាធិបតីឆែក លោក  Petr Pavel បានជឿជាក់ថា លោកឯកអគ្គរដ្ឋទូត Duong Hoai Nam នឹងរួមចំណែកជាវិជ្ជមានក្នុងការជំរុញ និងនាំទំនាក់ទំនងវៀតណាម - ឆែកទៅកាន់ជំហានថ្មីនៃការអភិវឌ្ឍយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព; អះអាងថា សាធារណៈរដ្ឋឆែកជានិច្ចកាលតែងតែគោរព និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម។

ប្រធានាធិបតីសាធារណរដ្ឋឆែក វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាម លោក Duong Hoai Nam បានជូនសារតាំងរបស់លោកប្រធានរដ្ឋ Vo Van Thuong ចំពោះប្រធានាធិបតីសាធារណរដ្ឋឆែក លោក Petr Pavel។ រូបថត៖ TTXVN

ក្នុងបរិបទដែលវៀតណាមនិងសាធារណៈរដ្ឋឆែកមានបំណងប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០ - ២០២៥) លោកប្រធានាធិបតី Petr Pavel បានសម្តែងនូវគោលបំណងថា ភាគីទាំងពីរបន្តខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ; ស្នើឱ្យប្រទេសទាំងពីរឆាប់បើកជើងហោះហើរត្រង់ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Duong Hoai Nam បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកសាធារណរដ្ឋឆែកជាដៃគូសំខាន់បំផុតនៅអឺរ៉ុប; លោកឯកអគ្គរដ្ឋទូតនឹងប្តេជ្ញាចិត្ត និងខិតខំបំពេញតួនាទីដ៏ល្អជាស្ពាន រួមចំណែកលើកកម្ពស់ និងនាំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយ បម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ