ប្រធានាធិបតីសាធារណៈរដ្ឋអាហ្សង់ទីនលោក Mauricio Macri អញ្ជើញមក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - តាមការអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Phu Trong ប្រធានាធិបតីនៃសាធារណៈរដ្ឋអាហ្សង់ទីនលោក Mauricio Macri និងលោកជំទាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀត ណាមចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
ប្រធានាធិបតីសាធារណៈរដ្ឋអាហ្សង់ទីនលោក Mauricio Macri អញ្ជើញមក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម - ảnh 1 ប្រធានាធិបតីនៃសាធារណៈរដ្ឋអាហ្សង់ទីនលោក Mauricio Macri (រូបថត៖ AP)

នេះជាដំណើរទស្សនកិច្ចនៅវៀតណាមលើកដំបូងរបស់លោក Mauricio Macri ក្នុងឋានៈជាប្រធានាធិបតីអាហ្សង់ទីន។ ដំណើរទស្សនកិច្ចនេះនឹងជា ព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺក្នុងកាលៈ ទេសៈដែលប្រទេសទាំងពីរទើបនឹងបានរំលឹកខួបលើកទិ៤៥ ទិវាបង្កើតទំនាក់ ទំនងការទូតនាឆ្នាំ២០១៨។

        ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri ជាសក្ខីភាពដ៏រស់រវើកអំពីសារសំខាន់របស់វៀតណាមក្នុងគោល នយោបាយកិច្ចការបរទេសរបស់អាហ្សង់ទីនចំពោះទ្វីបអាស៊ីនិយាយរួមនិងតំបន់អាស៊ីអាគ្នេយ៍និយាយដោយឡែក ជាពិសេសគឺក្រោយពីអាហ្សង់ទីនបានចុះហត្ថ លេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបតិ្តការ (TAC) ជាមួយអាស៊ានកាល ពីដើមខែសីហាឆ្នាំ២០១៨។ នេះក៏ជាកាលានុវត្តភាពដែលមានអត្ថន័យសំខាន់ ក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការវិនិយោគពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូលំដាប់យុទ្ធសាស្ត្រ រវាងវៀតណាមនិងអាហ្សង់ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ