ប្រធានាធិបតីស៊ីរីតម្រូវឲ្យកងកម្លាំងបរទេសដកទ័ព

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានជាតិ SANA បានដកស្រង់ប្រសាសន៍របស់លោកប្រធានាធិបតី Assad ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Hussein Amir Abdullahian ដែលបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម នឹងបន្តប្រព្រឹត្តទៅដរាបណាតំបន់ដែនដីទាំងអស់របស់ស៊ីរីត្រូវបានរំដោះ។ 
ប្រធានាធិបតីស៊ីរីតម្រូវឲ្យកងកម្លាំងបរទេសដកទ័ព - ảnh 1ប្រធានាធិបតីស៊ីរីលោក Bashar al-Assad។
(រូបថត៖ AFP/VNA)

ប្រធានាធិបតីស៊ីរីលោក Bashar al-Assad កាលពីថ្ងៃទី៩ ខែតុលា បានសង្កត់ធ្ងន់ថា “បណ្ដាអានុភាពបរទេសខុសច្បាប់” ដែលសំដៅទៅលើកងម្លាំងអាមេរិកនិងតួរគី ត្រូវតែបញ្ចប់វត្តមាននៅលើដែនដីស៊ីរី។

ទីភ្នាក់ងារសារព័ត៌មានជាតិ SANA បានដកស្រង់ប្រសាសន៍របស់លោកប្រធានាធិបតី Assad ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Hussein Amir Abdullahian ដែលបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម នឹងបន្តប្រព្រឹត្តទៅដរាបណាតំបន់ដែនដីទាំងអស់របស់ស៊ីរីត្រូវបានរំដោះ។ ក្រៅពីនោះ លោកប្រធានាធិបតីស៊ីរីនិងលោករដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ក៏បានពិភាក្សាគ្នាអំពីទំនាក់ទំនងយុទ្ធសាស្ត្រទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងរួមសំដៅជំរុញផែនការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យផងដែរ។

អត្ថាធិប្បាយរបស់លោកប្រធានាធិបតី Assad ត្រូវបាននាំចេញត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីលោករដ្ឋមន្រ្តីការបរទេស Faisal Mekdad គួសបញ្ជាក់ថា កងទ័ពស៊ីរីនឹងឈានដល់តំបន់ភាគពាយ័ព្យ (ដែលជាកំពែងនៃកម្លាំងឧទ្ទាមគាំពារដោយតួរគី) និងតំបន់ភាគឦសាន (កំពែងនៃកម្លាំងសេនាជនជាជនជាតិ Kurd គាំពារដោយអាមេរិក) ដើម្បីដណ្ដើមយកវិញសិទ្ធិកាន់កាប់តំបន់ទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ