ប្រធានាធិបតីស៊ីរីបដិសេធការវាយប្រហាដោយអាវុធគីមី
|
ប្រធានាធិបតីស៊ីរី Bashar al-Assad |
(VOVworld)-ក្នុងបទឆ្លើយសម្ភាសជាមួយស្ថានីយ៌ទូរទស្សន៌CBSរបស់អាមេរិក ដែល
បានផ្សាយនាថ្ងៃទី៩កញ្ញា ប្រធានាធិបតីស៊ីរី Bashar al-Assad បាន បដិសេធការ
ចោទប្រកាន់ថាប្រទេសនេះបានប្រើប្រាស់អាវុធគីមី សំដៅទៅលើជនស៊ីវិលនៅជ្រាយ
ទីក្រុង Damascus។ ប្រធានាធិបតី Assad ប្រកាសថា “គ្មានភស្តតាង បញ្ចក់ថាខ្ញុំប្រើ
ប្រាស់អាវុធគីមីប្រឆំាងប្រជាជនរបស់ខ្លួន”។
ចំពោះលទ្ធភាពអាមេរិកអាចវាយប្រហារទៅលើស៊ីរី បណ្តា ប្រទេសលើពិភព
លោកបន្តមានប្រតិកម្ម។ រដ្ឋមន្ត្រីអ៊ីរ៉ង់ លោកSeyed Mohammad Javad Zarif នា
ថ្ងៃទី៨កញ្ញាបានឡើងសម្លេងប្រឆំាងជំទាស់សកម្មភាពយោធា ទាំងអស់ទៅលើស៊ីរី។ អធិកាបតីអាល្លឺម៉ង់លោកស្រី Angela Markel បាន រិះគន់សេចក្តីប្រកាសមិនព្រមៗ
គ្នារបស់បណ្តាសមាជិក EU អំពីការអំពាវនាវ ឲ្យវាយតបតវិញលើស៊ីរីផងដែរ៕