ប្រធានាធិបតីស៊ីរីព្រមមានគ្រោះអាសន្នសង្រ្គាមតំបន់
|
ប្រធានាធិបតីស៊ីរី Bashar al-Assad (រូបថតៈSFP)
|
(VOVworld)-នាថ្ងៃទី២កញ្ញា ឆ្លើយសម្ភាសកាសែត “Le Figaro” (បារំាង)ប្រធានាធិបតី
ស៊ីរី Bashar al-Assadបានព្រមានថាអន្តរាគមន៌ យោធារបស់លោក ខាងលិច ប្រឆំាង
ស៊ីរីអាចជាសង្រ្គាម១ក្នុងតំបន់ មជ្ឈឹមបូព៌ា។ លោក Assad ក៏ចាត់ទុកដែរថា បារំាងនឹង
ប្រឈមមុខនឹងផលវិបាក ប្រសិនបើចូល រួមរាល់ផែនការវាយប្រហារយោធាប្រឆំាង
ស៊ីរីបំផុសឡើងដោយអាមេរិកដោយការចោទប្រកាន់រដ្ឋអំណាច Damascus ប្រើប្រាស់
អាវុធគីមី។
ជាមួយគ្នានោះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកSergey Lavrov នាថ្ងៃទី២កញ្ញា
បានប្រកាសជាផ្លូវការថា “ផលប្រយោជន៌ជាតិរបស់រុស្ស៊ីផ្សារភ្ជាប់ជាមួយស្ថានភាព
នៅមជ្ឈឹមបូព៌ា ជាពិសេសនៅស៊ីរី”។ មុននោះ រដ្ឋមន្រ្តីការបរទេសនៃ បណ្តាប្រ
ទេសអ៉ារ៉ាប់ បានបើកកិច្ចប្រជុំនៅទីក្រុងគែ សំដៅពិភាគ្សាអំពីស្ថាន ភាពនៅស៊ីរីផង
ដែរ៕