ប្រធានាធិបតីស៊ីរីវាយតំលៃខ្ពស់ចំពោះការដែលកងទ័ពដណ្ដើមបានមកវិញ ទីក្រុងបុរាណ Palmyra

ប្រធានាធិបតីស៊ីរីវាយតំលៃខ្ពស់ចំពោះការដែលកងទ័ពដណ្ដើមបានមកវិញ ទីក្រុងបុរាណ Palmyra - ảnh 1
ប្រធានាធិបតីស៊ីរីលោក Bashar Al Assad (រូបថត៖AFP/Getty Images)

(VOVworld) - ប្រធានាធិបតីស៊ីរីលោក Bashar Al Assad នាថ្ងៃទី២៧ មិនា បាន
ប្រកាសថា ការដែលកងទ័ពប្រទេសនេះដណ្ដើមបានមកវិញការកាន់កាប់ទីក្រុង
បុរាណ Palmyra បានសរឲ្យឃើញថា យុទ្ធសាស្រ្តដែលកងទ័ពរដ្ឋាភិបាលស៊ីរីនិង
សម្ព័ន្ធភាពយោធាកំពុងអនុវត្តន៍ក្នុងការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្មទទួលបាន
ជោគជ័យ។មុននោះ នាថ្ងៃដដែល កងទ័ពស៊ីរីប្រកាសថា បានកាន់កាប់យ៉ាងពេញ
លេញនូវទីក្រុង Palmyra ហើយចាត់ទុកនេះជាការចាប់ផ្ដើមនៃការដួលរលំនៃក្រុមរដ្ឋ
អ៊ីស្លាម (IS) ស្វ័យប្រកាស។ ក្នុងពេលនោះ នាថ្ងៃទី២៧ មិនា ប្រជាពលរដ្ឋរាប់ពាន់
នាក់នៅទីក្រុង Mosul របស់ អ៊ីរ៉ាក់បានជម្លៀសចេញពីទីលំនៅបន្ទាប់ពីពេលកង
កម្លាំងរដ្ឋាភិបាលបើកយុទ្ធ សាស្ត្រថ្មីមួយសំដៅវាយប្រហារក្រុមភេរវកម្ម IS នៅ
ប៉ែកខាងត្បូងទីក្រុងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ