ប្រធានាធិបតីសហព័ន្ធរុស្ស៊ីជឿជាក់ថា ប្រទេសជាតិទប់ទល់នឹងរាល់បញ្ហាប្រឈម

(VOVWORLD) - ពិធីព្យុហយាត្រាឆ្នាំនេះមានការចូលរួមរបស់នាយទាហាន និងទាហានប្រមាណ ១ ម៉ឺននាក់ រួមជាមួយមធ្យោបាយបច្ចេកទេសចំនួន ១២៥ គ្រឿង។
ប្រធានាធិបតីសហព័ន្ធរុស្ស៊ីជឿជាក់ថា ប្រទេសជាតិទប់ទល់នឹងរាល់បញ្ហាប្រឈម - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថត៖ VNA)

នាថ្ងៃទី ៩ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអបអរសាទរដល់ប្រជាជនរុស្ស៊ី ក្នុងឱកាសរំលឹកខួបលើកទី ៧៨ ទិវាជ័យជំនះក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមា (១៩៤៥-២០២៣)។ អញ្ជើញថ្លែងនៅក្នុងពិធីព្យុហយាត្រារំលឹកខួបជ័យជំនះនៅទីលានក្រហម ទីក្រុងម៉ូស្គូនាព្រឹកថ្ងៃទី ៩ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា គ្មានអ្វីខ្លាំងមាំមួនជាងសេចក្ដីស្នេហារបស់ប្រជាជនរុស្ស៊ីចំពោះប្រទេសជាតិឡើយ។ លោក Putin ក៏បានសម្ដែងជំនឿជាក់ថា រុស្ស៊ីអាចទប់ទល់នឹងរាល់បញ្ហាសាកល្បងនាបច្ចុប្បន្ន ក្នុងបរិបទដែលពិភពលោកកំពុងស្ថិតក្នុង “របត់”។ ថ្នាក់ដឹកនាំរុស្ស៊ីបានអះអាងថា នឹងធានាសន្តិសុខជាតិ ព្រមទាំងមានបំណងចង់ឃើញអនាគតសន្តិភាព និងស្ថិរភាព។

ពិធីព្យុហយាត្រាឆ្នាំនេះមានការចូលរួមរបស់នាយទាហាន និងទាហានប្រមាណ ១ ម៉ឺននាក់ រួមជាមួយមធ្យោបាយបច្ចេកទេសចំនួន ១២៥ គ្រឿង។

សូមបញ្ជាក់ថា ជ័យជំនះក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមាគឺជាជ័យជំនះជារឿងព្រេងរបស់កងទ័ពសូវៀតចំពោះណាស៊ីនិយម ហើយជាទិវារំលឹកវិញ្ញាណក្ខ័ន្ធកងទ័ពដែលបានពលីជីវិតក្នុងសង្គ្រាមនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ