ប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងជាលើកដំបូងនៅចំពោះមុខអ្នកគាំទ្រចាប់តាំងពីលោកមានលទ្ធផលតេស្តវិជ្ជមាននឹងជំងឺកូវីដ១៩
(VOVWORLD) - នាថ្ងៃទី ១០ ខែតុលា ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ (Donald Trump) បានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅឯសេតវិមាន ដែលភាគច្រើនជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក និងដើមកំណើតអាមេរិកឡាទីន។
ប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងជាលើកដំបូងនៅចំពោះមុខអ្នកគាំទ្រចាប់តាំងពីលោកមានលទ្ធផលតេស្តវិជ្ជមាននឹងជំងឺកូវីដ១៩ (Covid-19) (រូបថត៖ Reuters) |
នេះជាព្រឹត្តិការណ៍សាធារណៈលើកដំបូងដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានធ្វើឡើងចាប់តាំងពីលោកត្រូវបានគេរកឃើញថាឆ្លងជំងឺកូវីដ១៩ (Covid-19) ហើយតម្រូវឱ្យមានការព្យាបាលរយៈពេល ៣ ថ្ងៃនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed ។
នៅក្នុងព្រឹត្តិការណ៍នេះ លោកប្រធានាធិបតីដូណាល់ត្រាំ ផ្តោតសំខាន់លើប្រធានបទ "សណ្តាប់ធ្នាប់និងច្បាប់" នៅចំពោះមុខអ្នកគាំទ្ររាប់រយនាក់របស់លោកពីបាល់កុងនៅសេតវិមាន។ សុន្ទរកថានេះមានរយៈពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ប៉ុន្តែប្រធានាធិបតីដូណាល់ត្រាំ បានលើកឡើងម្តងហើយម្តងទៀតពីចំណុចនីមួយៗដែលលោកធ្លាប់ថ្លែងនាពេលថ្មីៗនេះ ដែលក្នុងនោះលោកបានសង្កត់ធ្ងន់លើការគាំទ្ររបស់លោកចំពោះការអនុវត្តច្បាប់។
ទន្ទឹមនឹងនេះដែរ លោកដូណាល់ត្រាំក៏បានស្វែងរកវិធី «យកចិត្ត » អ្នកបោះឆ្នោតស្បែកពណ៌ខ្មៅ និងអ្នកបោះឆ្នោតនិយាយភាសាអេស្ប៉ាញ ដែលត្រូវបានគេចាត់ទុកថាមានតួនាទីដ៏សែនសំខាន់ក្នុងការបោះឆ្នោតនេះ។
ទាក់ទងនឹងបញ្ហាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ លោកដូណាល់ត្រាំបានអះអាងថាវ៉ាក់សាំងកូវីដ១៩ នឹងមានក្នុងពេលឆាប់ៗតាមពេលវេលាកំណត់ហើយយោធាអាមេរិកនឹងចែក ចាយវ៉ាក់សាំងនេះយ៉ាងឆាប់រហ័សផងដែរ៕