ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចាកចេញពីវៀតណាម

(VOVWORLD) - បន្ទាប់ពីបញ្ចប់សន្និសីទកាសែតស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េលើកទី២នៅទីក្រុងហាណូយ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ប្រធានា ធិបតីអាមេរិកលោក Donald Trump បានជិះយន្តហោះពិសេស Air Force One ចាកចេញពីវៀតណាម។

ក្នុងរយៈពេលស្នាក់នៅវៀតណាម លោក Donald Trump បានអញ្ជើញជួប ចរចាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និង ជួបសវនាការជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc។ នៅបណ្ដា ជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សាការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងពង្រឹងយន្តការសន្ទនាដែលមានស្រាប់ បន្តសហប្រតិបតិ្តការជំនះពុះពារលើ ផលវិបាកដោយសង្គ្រាមបង្កឡើង ដែលក្នុងនោះមានការបោសសម្អាតជាតិគីមី នៅព្រលានយន្តហោះ Bien Hoa ហើយឯកភាពគ្នាជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគដោយឈរលើផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។ ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្ដូរមតិអំពីបញ្ហាតំបន់មួយចំនួន គាំទ្រការដោះ ស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីអោយបានសមស្របនឹងច្បាប់ អន្តរជាតិ ដែលក្នុងនោះមាន UNCLOS។ ភាគីទាំងពីរក៏បានគាំទ្រដល់ការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនិងពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងចុះហត្ថលេខាលើក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) អោយបានឆាប់ៗផងដែរ។

        ក្នុងឱកាសនេះដែរ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រធានាធិបតីលោក Donald Trump បានអញ្ជើញជាសាក្សីក្នុងពិធីចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការសេដ្ឋកិច្ចទ្វេភាគីសំខាន់ៗក្នុងតម្លៃសរុបជាង២១ពាន់លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ