ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden៖ ចាប់ផ្តើម “យុគសម័យថ្មី” ក្នុងទំនាក់ទំនងអាមេរិក-អាស៊ាន
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី ១៣ ខែឧសភា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកដំបូងនៅទីក្រុងវ៉ាស៊ីនតោន ជាមួយមេដឹកនាំមកពីសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានកត់សម្គាល់ការចាប់ផ្តើមនៃ “យុគសម័យថ្មី” នៅក្នុងទំនាក់ទំនងអាមេរិក-អាស៊ាន។
នេះជាលើកដំបូង ដែលមេដឹកនាំនៃសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជួបប្រជុំនៅទីក្រុងវ៉ាស៊ីនតោន និងជាកិច្ចប្រជុំកំពូល លើកដំបូងជាមួយមេដឹកនាំអាមេរិកនៅសហរដ្ឋអាមេរិកក្នុងរយៈពេល៦ឆ្នាំកន្លងទៅផងដែរ។ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden សង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងនេះ នឹងបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិកនៅតែផ្តោតសំខាន់លើតំបន់មហាសមុទ្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយកំណត់ចក្ខុវិស័យសម្រាប់តំបន់មួយដ៏សេរី បើកចំហ ស្ថិរភាព វិបុលភាព និរន្តរភាព និងសន្តិសុខ។
មុននេះ អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ក៏បានសង្កត់ធ្ងន់ថា អាមេរិក និងអាស៊ានចែករំលែកចក្ខុវិស័យអំពីតំបន់ ព្រមទាំងសន្យាថា ភាគីទាំងពីរនឹង ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការគំរាមកំហែងលើគោលការណ៍ និងស្តង់ដារអន្តរជាតិ។ លោកស្រី Kamala Harris បានបញ្ជាក់សារជាថ្មីថា សហរដ្ឋអាមេរិកចែករំលែកនូវ ចក្ខុវិស័យរួមរបស់អាស៊ានអំពី "សណ្តាប់ធ្នាប់ ការគោរពច្បាប់ជាគោលនៅសមុទ្រ រួមទាំងសេរីភាពនាវាចរណ៍ អាកាសចរណ៍និងច្បាប់អន្តរជាតិ" នៅក្នុងតំបន់៕