ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ប្រកាសពីបំណងប្រាថ្នាឈរឈ្មោះបោះឆ្នោតសារជាថ្មីនៅឆ្នាំ ២០២៤
(VOVWORLD) - ទាំងលោកប្រធានាធិបតីអាមេរិក Biden និងអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris សុទ្ធតែបានប្រកាសថានឹងសហការឈរឈ្មោះបោះឆ្នោត។
ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ១០ មេសា ប្រធានាធិបតីអាមេរិកលោក Joe Biden បានឲ្យដឹងថា លោកមានផែនការឈរឈ្មោះបោះឆ្នោតសារជាថ្មីនាឆ្នាំ ២០២៤ ខាងមុខ ប៉ុន្តែលោកមិនទាន់បានត្រៀមខ្លួនដើម្បីប្រកាសជាផ្លូវការនៅឡើយ។ ក្នុងបទសម្ភាសន៍ក្នុងកម្មវិធី "Today" របស់ស្ថានីយ៍វិទ្យុ NBC លោកប្រធានាធិបតី Biden បានបញ្ជាក់ថា លោកមានបំណងចង់ក្លាយទៅជាបេក្ខជនគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ។ ទាំងលោកប្រធានាធិបតីអាមេរិក Biden និងអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris សុទ្ធតែបានប្រកាសថានឹងសហការឈរឈ្មោះបោះឆ្នោត។
NBC News បានដកស្រង់ប្រភពព័ត៌មានដ៏ជិតស្និទ្ធបានឲ្យដឹងថាទីប្រឹក្សាសេតវិមាននឹងធ្វើការសម្រេចចុងក្រោយអំពីការអនុវត្តន៍យុទ្ធនាការឈរឈ្មោះបោះឆ្នោតសារជាថ្មីរបស់លោក Biden ផងដែរ៕