ប្រធានាធីបតីហុងគ្រីអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម
|
ពិធីទទួលលោកប្រធានាធិបតីហុងគ្រី Ader Janos (ខាងស្ដាំ)នាព្រឹកថ្ងៃទី២៧ វិច្ឆិកានៅហាណូយ |
(VOVworld) - នាថ្ងៃទី២៧ វិច្ឆិកា ប្រធានាធិបតីសាធារណៈរដ្ឋហុងគ្រីលោក Ader
Janos បានចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមតាមសេចក្ដីអញ្ជើញ
របស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំង
២រូបនឹងផ្លាស់ប្ដូរមតិអំពីវិធានការសំដៅបង្កើននិងធ្វើឲ្យស៊ីជំរៅថែមទៀតទំនាក់
ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងប្រទេសទាំង
២ ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំបណ្ដុះបណ្ដាលជា
ដើម។តាមគម្រោងប្រធានាធិបតី Ader Janos ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dung និងប្រធានរដ្ឋសភាលោក Nguyen Sinh Hung ចូលរួម
វេទិការអង្គភាពអាជីវកម្មវៀតណាម-ហុងគ្រី ជួបប្រាស្រ័យជាមួយដំណងរបស់
សមាគមមិត្តភាពវៀតណាម-ហុងគ្រីនិងទៅទស្សនានៅ ទីក្រុងហូជីមិញ ភាគខាង
ត្បូងវៀតណាមទៀតផង៕