ប្រធានាធិបតីហ្វីលីពីន ​ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក

(VOVWORLD) - កាលពីថ្ងៃទី៣០ ខែមេសា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានចេញដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល៤ថ្ងៃ នៅសហរដ្ឋអាមេរិក ដែលត្រូវបានរំពឹងថានឹងនាំមកនូវកិច្ចព្រមព្រៀងជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាពង្រឹងវិស័យយោធារវាងប្រទេសទាំងពីរ។
ប្រធានាធិបតីហ្វីលីពីន ​ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក - ảnh 1ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ថ្លែងសុន្ទរកថាជាតិលើកដំបូង ទៅកាន់រដ្ឋសភាក្នុងទីក្រុង Quezon នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២។ រូបថត៖ AFP/TTXVN

មន្ត្រីហ្វីលីពីនបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះមានគោលបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងពិសេសរវាងហ្វីលីពីននិងអាមេរិក។ ខណៈពេលដែលមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនត្រឹមតែអំពីសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែក៏ទាក់ទងនឹងពាណិជ្ជកម្មផងដែរ។ មុនពេលចេញដំណើរទៅបំពេញទស្សនកិច្ចនៅអាមេរិក ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានឲ្យដឹងថា លោកនឹងជម្រាបជូនប្រធានាធិបតីអាមេរិក លោក Joe Biden នូវការប្តេជ្ញាចិត្ត បង្កើត "ទំនាក់ទំនងកាន់តែរឹងមាំ" ជាមួយសហរដ្ឋអាមេរិក ក្នុងនោះ រួមទាំងបញ្ហាទាក់ទងនឹងសេដ្ឋកិច្ចផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ