ប្រធានាធិបតីហ្វីលីពីនបញ្ជាឲ្យជ្រើសរើសទ័ពថែមទៀតដើម្បីប្រឆាំងកម្លាំងឧទ្ទាម

(VOVWORLD) - នាថ្ងៃទី២៦ តុលា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាន បញ្ជាឲ្យកងទ័ពប្រទេសនេះជ្រើសរើសទ័ពថែមទៀត ហើយរៀបចំបន្ថែមកងពល តូចចំនួន១០ សំដៅវាយកំទេចកម្លាំងគាំទ្រអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ប៉ុន្មានថ្ងៃក្រោយពីកម្លាំងឧទ្ទាមនេះត្រូវវាយឲ្យបរាជ័យនៅទីក្រុង Marawi។ 

ប្រធានាធិបតីហ្វីលីពីនបញ្ជាឲ្យជ្រើសរើសទ័ពថែមទៀតដើម្បីប្រឆាំងកម្លាំងឧទ្ទាម - ảnh 1ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (រូបថត៖ AFP/TTXVN) 


ថ្លែង មតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន ប្រធានសេនាធិការថ្មីនៃកងកម្លាំងប្រដាប់ អាវុធហ្វីលីពីន ឧត្តមសេនីយ៍ទោ Rey Leonardo Guerrero បានបញ្ជាក់ព័ត៌មាន ពោលខាងលើ ព្រមទាំងសង្កត់ធ្ងន់ថា កងទ័ពកំពុងរៀបចំផែនការបង្កើនសម្ពាធ ហើយខំប្រឹងប្រែងកំទេចទាំងស្រុងនូវកម្លាំងឧទ្ទាមគាំទ្រ IS និងបញ្ចប់ជំលោះ ប្រដាប់អាវុធនៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ