ប្រធានាធិបតីហ្វីលីពីនពិចារណាការអនុវត្តស្ថានភាពច្បាប់អាជ្ញាសឹកក្នុងទូទាំងប្រទេស

(VOVWORLD) - នាថ្ងៃទី ២៤ ឧសភា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានឲ្យដឹងថា៖ លោកកំពុងពិចារណាការអនុវត្តច្បាប់អាជ្ញាសឹកនៅតំបន់ Visaya ភាគកណ្ដាលហ្វីលីពីន ដោយសារ តំបន់នេះស្ថិតនៅជិតនឹងតំបន់ Mindanao។
ប្រធានាធិបតីហ្វីលីពីនពិចារណាការអនុវត្តស្ថានភាពច្បាប់អាជ្ញាសឹកក្នុងទូទាំងប្រទេស - ảnh 1 ប្រធានាធិបតីហ្វីលីពីនពិចារណាការអនុវត្តស្ថានភាពច្បាប់អាជ្ញាសឹកក្នុងទូទាំងប្រទេស

(VOVworld) – នាថ្ងៃទី ២៤ ឧសភា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានឲ្យដឹងថា៖ លោកកំពុងពិចារណាការអនុវត្តច្បាប់អាជ្ញាសឹកនៅតំបន់ Visaya ភាគកណ្ដាលហ្វីលីពីន ដោយសារ តំបន់នេះស្ថិតនៅជិតនឹងតំបន់ Mindanao។ លោកក៏បានផ្តោតទៅលើលទ្ធភាពដាក់អនុក្រិត្យនេះនៅកោះ Luzon ប៉ែកខាងជើងហ្វីលីពីន ក្នុងនោះ មានរដ្ឋធានីម៉ានីល។ តាមលោក Rodrigo Duterte ថា៖ ប្រសិនបើអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) ឈានទៅកោះ Luzon ប្រការនេះមានន័យថា៖ លទ្ធិភេរវកម្មគឺជាការគំរាមកំហែងជាការពិត ហើយច្បាប់ អាជ្ញាសឹកក្នុងទូទាំងប្រទេសនឹងត្រូវបានអនុវត្តដើម្បីការពារប្រជាពលរដ្ឋ។ ប្រធានាធិបតី Duterte បានលើកច្បាស់ថា៖ អនុក្រិត្យនេះនឹងអនុញ្ញាតឲ្យកំលាំង សន្តិសុខត្រួតពិនិត្យនិងចាប់ខ្លួនជនជាប់សង្ស័យដោយមិនចាំបាច់មានដីការចាប់ ខ្លួន។ ក្រៅពីនោះ លោកក៏បានអនុវត្តបទហាមឃាត់ធ្វើដំណើរទៅវិញទៅមកនៅតំបន់ Mindanao ផងដែរ។ នាបច្ចុប្បន្ន កំលាំងប៉ូលីសហ្វីលីពីនកំពុងស្ថិតនៅស្ថានភាពប្រកាសអាសន្នក្នុងទូទាំងប្រទេសហើយសន្តិសុខត្រូវបានបង្កើននៅទីកន្លែងសាធារណៈ ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ