ប្រធានាធិបតីហ្វីលីពីនអំពាវនាវឲ្យក្រុមឧទ្ទាមនៅ Marawi ធ្វើការសន្ទនា

(VOVWORLD) - អញ្ជើញថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន ប្រធានាធិបតីលោក Duterte ចាត់ទុកថា ការដែលមានពលរដ្ឋបរទេសចូលរួមក្រុមឧទ្ទាមអ៊ីស្លាមនៅទីក្រុង Marawi ជាភស្តុតាងដ៏ច្បាស់លាស់អំពីវត្តមានរបស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ ប្រកាសនៅតំបន់នេះ។

ប្រធានាធិបតីហ្វីលីពីនអំពាវនាវឲ្យក្រុមឧទ្ទាមនៅ Marawi ធ្វើការសន្ទនា - ảnh 1 ទាហានហ្វីលីពីនក្នុងយុទ្ធនាការតាមប្រមាញ់ក្រុមឧទ្ទាមនៅទីក្រុង Marawi

(រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២៦ ឧសភា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានអំពានាវឲ្យក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយមដែលកំពុងប្រយុទ្ធជាមួយកងទ័ព រដ្ឋាភិបាលនៅទីក្រុង Marawi លើកោះ Mindanao ភាគខាងត្បូងប្រទេសនេះ បញ្ចប់សកម្មភាពអមិត្ត ហើយដំណើរការកិច្ចសន្ទនាជាមួយរដ្ឋាភិបាល។អញ្ជើញថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន ប្រធានាធិបតីលោក Duterte ចាត់ទុកថា ការដែលមានពលរដ្ឋបរទេសចូលរួមក្រុមឧទ្ទាមអ៊ីស្លាមនៅទីក្រុង Marawi ជាភស្តុតាងដ៏ច្បាស់លាស់អំពីវត្តមានរបស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ ប្រកាសនៅតំបន់នេះ។លោក Duterte ក៏បានឲ្យដឹងថែមទៀតថា លោកត្រៀម ខ្លួនជាស្រេចធ្វើការសន្ទនាជាមួយក្រុមឧទ្ទាមនេះ ប៉ុន្តែអះអាងថា ប្រសិនបើស្ថាន ការណ៍ប៉ះទង្គិចគ្នាមិនបញ្ចប់នោះ កងទ័ពហ្វីលីពីននឹងបន្តយុទ្ធនាការវាយប្រហារ និងតាមប្រមាញ់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ