ប្រធានាធិបតីអេក្វាឌ័រអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU

ប្រធានាធិបតីអេក្វាឌ័រអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU - ảnh 1
ប្រធានាធិបតីអេក្វាឌ័រលោក Rafael Correa (រូបថត៖Reuters/TTXVN)

(VOVworld) - នាថ្ងៃទី២០ ធ្នូ ប្រធានាធិបតីអេក្វាឌ័រលោក Rafael Correa ប្រកាស
តាមរយៈទំព័រសង្គម Twitter ឲ្យលោកបានអនុម័តលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មជា
មួយសហភាពអឺរ៉ុប (EU) ក្រោយរយៈពេល៩ឆ្នាំចរចារ។ឯកសារ នេះគ្រោងនឹងចូល
ជាធរមានចាប់ពីខែមករាឆ្នាំ២០១៧។តាមនោះ ផលិតផល កសិកម្មរបស់អេក្វាឌ័រ
 លើកលែងតែចេក ផលិតផលឧស្សាហកម្មនិងជលផល នឹងត្រូវបាននាំចូលដោយ
លើកលែងពន្ធចូលក្នុងទីផ្សារអឺរ៉ុប។ក្រៅពីនោះ កិច្ច ព្រមព្រៀងពោលខាងលើនៅ
រួមមានបញ្ហានានាទាក់ទិនដល់កម្មសិទ្ធិបញ្ញា ការ ទិញលក់សាធារណៈ សេវាកម្ម
និងយន្តការការពារពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ