ប្រធានាធិបតីអៀកឡង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ

ប្រធានាធិបតីអៀកឡង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ  - ảnh 1
ប្រធានាធិបតីអៀកឡង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ (VNA)


(VOVworld) – នាថ្ងៃទី ១៤ វិច្ឆិកា ប្រធានាធិបតីអៀកឡង់ លោក Micheal
D.Higgins និងលោកជំទាវបានបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម
 ប្រកបដោយជោគជ័យ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ប្រធានា
ធិបតី អៀកឡង់ លោក Micheal D.Higgins បានជួបចរចារជាមួយប្រធាន
រដ្ឋវៀតណាម លោក Tran Dai Quang ជួបសម្តែងការគួរសំជាមួយអគ្គលេខា
បក្សកម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយ
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំបក្សរដ្ឋនិងរដ្ឋា
ភិបាលវៀតណាមផ្សេងៗ ទៀត។ នៅបណ្ដាជំនួបសន្ទនា ភាគីទាំងពីរបាន
ឯកភាពបង្កើនកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យ ជាពិសេសលើវិស័យ
សេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ។ ភាគី ទាំងពីតបានឯកភាពបន្តសហការ
យ៉ាងជិតស្និតនៅវេទិការអន្តរជាតិ ដូចជា អ.ស.ប. ASEM និងក្នុងក្រប
ខ័ណ្ឌសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប។ ស្តីពីបញ្ហាលើសមុទ្រខាង
កើត ភាគីទាំងពីរបានឯកភាពទស្សនៈវិស័យដោះ ស្រាយជំលោះដោយ
សន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ ជាពិសេសគឺសន្ធិញ្ញា អ.ស.ប. ស្តីពី
ច្បាប់សមុទ្រឆ្នាំ ១៩៨២៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ