ប្រធានាធិបតីអ៊ីតាលីអំពាវនាវឲ្យបណ្ដាថ្នាក់ដឹកនាំនយោបាយបង្កើតរដ្ឋាភិបាលមួយ
(VOVworld) – នាថ្ងៃទី ១៧ មិនា ប្រធានាធិបតីអ៊ីតាលី លោក Giorgio Napolitano បានអំពាវនាវជាថ្មីម្តងទៀតឲ្យបណ្ដាថ្នាក់ដឹកនាំនយោបាយនៅ ប្រទេសនេះ
សហប្រតិបត្តិការនិងបង្កើតរដ្ឋាភិបាលមួយ។ ការអំពាវនាវពោលខាង លើត្រូវ
បាននាំចេញ ក្នុងកាលៈទេសៈ អ៊ីតាលីកំពុងប្រឈមមុខវិមតិ្តនយោបាយក្រោយ
ពី ការបោះឆ្នោតសកល ក្នុងរយៈកន្លងមក។ ប្រទេសអឺរ៉ុបជាច្រើនបានព្រួយបា
រម្មហ៍ចំពោះការដែល អ៊ីតាលីមិនអាចបង្កើត រដ្ឋាភិបាលនិងត្រូវរៀបចំការបោះ
ឆ្នោតសកលឡើងវិញ។ ប្រការនេះនឹងជះ ឥទ្ធិពលដ៏ធ្ងន់ធ្ងដល់ផែនការកែទម្រង់ ដែលប្រទេសនេះនឹងអនុវត្តដើម្បីរួចផុតពី វិបត្តិសេដ្ឋកិច្ច។ តាមគំរោង នាថ្ងៃទី ២០ មិនាខាងមុខនេះប្រធានាធិបតី Napolitano នឹងចាប់ផ្តើមការពិគ្រោះ យោបល់ជាមួយ
ថ្នាក់ដឹនាំនៃបណ្ដាគណៈបក្សនៅអ៊ីតាលីសំដៅស្វែងរកឱកាសបង្កើតរដ្ឋាភិបាលថ្មី
មួយ ៕