ប្រធានាធិបតីអូទ្រិស្តគាំទ្រសមិទ្ធិអភិវឌ្ឍន៍របស់វៀតណាម

ប្រធានាធិបតីអូទ្រិស្តគាំទ្រសមិទ្ធិអភិវឌ្ឍន៍របស់វៀតណាម - ảnh 1
ប្រធានាធិបតីអូទ្រិស្តHeinz Fischer (រូបថតៈ AFP)

(VOVworld)-នាថ្ងៃទី១តុលា ក្នុងការជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាម
Nguyen Thiep មកជំរាបលាបញ្ចប់បេសកកម្មកាទូតនៅអូទ្រិស្ត ប្រធានាធិបតី
អូទ្រីស្តលោក Heinz Fischer បានគាំទ្រចំពោះរាល់សមិទ្ធិរបស់វៀតណាម អំពី
ការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងជឿជាក់ថា  វៀត ណាមនឹងបន្តសម្រេចបានជោគជ័យជាច្រើនជាងទៀត លើកំណាត់ផ្លូវអភិវឌ្ឍន៍
របស់ខ្លួន រួមចំណែកចូលក្នុងសន្តិភាព ស្ថរភាពក្នុងតំបន់និងលើពិភពលោក។

        ចំពោះទំនាក់ទំនងមិត្តភាពវៀតណាម អូទ្រីស្ត លោក  Heinz Fischer បាន
 សម្តែងនូវការពេញចិត្ត ចំពោះការវិវឌ្ឍន៍យ៉ាងសកម្មរបស់ប្រទេសទាំងពីរនា
ពេល កន្លងទៅ ជាពិសេសគឺតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជា
លំដាប់។ តាមក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមថា នាខែឧសភាកន្លងទៅ
 ក្រសួង ហិរញ្ញវត្ថុអូទ្រីស្តនិងក្រសួងផែនការនិងវិនិយោគវៀតណាម បានយល់
ព្រមពន្យា រយៈពេល២ឆ្នាំ ចំពោះកិច្ចព្រមព្រៀងខ្ចីទុនអនុគ្រោះក្នុងកម្រិតឥណ្ណ
ទានបង្កើន ប្រហែល១០ម៉ីនលានអឺរ៉ូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ