ប្រធានាធិបតីអាមេរិក Barack Obama អំពាវនាវឲ្យអ្នកបោះឆ្នោតបោះឆ្នោត សំរាប់ លោកស្រី Hillary Clinton
|
ប្រធានាធិបតីអាមេរិក Barack Obama អំពាវនាវឲ្យអ្នកបោះឆ្នោតបោះឆ្នោត សំរាប់ លោកស្រី Hillary Clinton (VNA) |
(VOVworld) – នាថ្ងៃទី ២៨ កញ្ញា ប្រធានាធិបតីអាមេរិក លោក Barack Obama
បានដាស់តឿនអ្នកបោះឆ្នោតអាមេរិកទៅបោះឆ្នោតសំរាប់បេក្ខជនគណៈបក្ស
ប្រជាធិបតេយ្យ លោកស្រី Hillary Clinton ក្នុងការបោះឆ្នោតប្រធានាធិបតី
អាមេរិកនាថ្ងៃទី ៨ វិច្ឆិកា ខាងមុខ ព្រមទាំង ចាត់ទុកថា៖ បេក្ខជនគណៈបក្ស
សាធារណៈរដ្ឋ លោក Donald Trump មិនគ្រប់លក្ខសមប្បតិ្តដើម្បី ក្លាយទៅជា
ម្ចាស់របស់សេតវិមានទេ។ ថ្លែងមតិក្នុងបទសម្ភាសមួយ ប្រធានា ធិបតី Barack
Obama បានឲ្យដឹងថា៖ ប្រសិនបើ អ្នកបោះឆ្នោតមិនទៅបោះឆ្នោត នោះគឺ
លោក Donald Trump នឹងទទួលបានសន្លឹកគាំទ្រហើយ។ ប្រសិនបើ អ្នកបោះ
ឆ្នោតលៃទុកសម្លេងគាំទ្ររបស់ខ្លួនសំរាប់បេក្ខជនគណៈបក្សទី ៣ ដែល គ្មាន
លទ្ធភាពដណ្តើមជ័យជំនះ នោះជាសន្លឹកមួយសំរាប់លោក Donald Trump
ហើយដែរ។ អ្នកប្រមុខសេតវិមានបាននាំចេញការអំពាវនាវ ២ ថ្ងៃបន្ទាប់ពី
លោកស្រី Hillary Clinton និងលោក Donald Trump បានមានការជជែក
ដេញដោលតទល់លើកដំបូងនៅទីក្រុង New York៕