ប្រធានាធិបតីអាមេរិក Joe Biden បានសារភាពថា លោកធ្វើមិនបានល្អនៅក្នុងការជជែកដេញដោលលើកដំបូង

(VOVWORLD) - នៅម៉ោង ២១៖០០ យប់ថ្ងៃទី ២៧ ខែមិថុនា (ម៉ោងក្នុងស្រុក)  នៅទីក្រុង Atlanta (Georgia) ប្រធានាធិបតីបច្ចុប្បន្ន Joe Biden និងអតីតប្រធានាធិបតី Donald Trump មានការជជែកដេញដោលផ្ទាល់ជាលើកដំបូងនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤នៅស្ទូឌីយ៉ូ CNN។ 
ប្រធានាធិបតីអាមេរិក Joe Biden បានសារភាពថា លោកធ្វើមិនបានល្អនៅក្នុងការជជែកដេញដោលលើកដំបូង - ảnh 1លោកប្រធានាធិបតី Joe Biden ក្នុងការជជែកដេញដោលកាលពីថ្ងៃទី ២៨ ខែមិថុនា (រូបថត៖ រ៉យទ័រ)

ថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋ Carolina ខាងជើង កាលពីថ្ងៃទី ២៨ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Joe Biden បានសារភាពថាលោកធ្វើមិនបានល្អនៅក្នុងការជជែកដេញដោលដោយផ្ទាល់ជាលើកដំបូងជាមួយគូប្រជែងលោក Donald Trump នៅឡើយ។ លោកប្រធានាធិបតី Biden ក៏បានបញ្ជាក់ផងដែរថា លោកនឹងយកឈ្នះគូប្រជែង គឺលោក Donald Trump ក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ ហើយមិនមានសញ្ញាណាមួយដែលថា លោកនឹងដកខ្លួនចេញពីការប្រជែងតំណែងចូលសេតវិមាននោះទេ។

ទោះបីជាមានលទ្ធផលមិនល្អក៏ដោយ យុទ្ធនាការរបស់លោក Biden បានរៃអង្គាសប្រាក់បាន ១៤ លានដុល្លារត្រឹមតែមួយថ្ងៃបន្ទាប់ពីការជជែកដេញដោលគ្នា។ ទន្ទឹមនឹងនោះ គូប្រជែងលោក Donald Trump បានឲ្យថា លោកបានរៃអង្គាសប្រាក់ចំនួន ៨ លានដុល្លារអាមេរិក ក្នុងអំឡុងពេលជជែកដេញដោលគ្នា។

សូមគូសបញ្ជាក់ថា ការជជែកដេញដោលលើកទីពីររវាងបេក្ខជននាំមុខគេទាំងពីរក្នុងការប្រជែងចូលសេតវិមាន ដោយភ្នាក់ងារ ABC News អនុវត្តន៍ក្នុងខែកញ្ញា បន្ទាប់ពីបេក្ខជនទាំងពីរត្រូវបានជ្រើសតាំងជាផ្លូវការដោយគណបក្សទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ