ប្រធានាធិបតីអាមេរិក៖ គប្បីអនុវត្តបទដាក់ទណ្ឌកម្មតឹងរឹងថែមទៀតទៅលើ ស.ប.ប.ក


ប្រធានាធិបតីអាមេរិក៖ គប្បីអនុវត្តបទដាក់ទណ្ឌកម្មតឹងរឹងថែមទៀតទៅលើ ស.ប.ប.ក  - ảnh 1
ប្រធានាធិបតីអាមេរិក៖ គប្បីអនុវត្តបទដាក់ទណ្ឌកម្មតឹងរឹងថែមទៀតទៅលើ ស.ប.ប.ក (VNA)

(VOVworld) – ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាត់ទុកថា៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. គប្បីត្រៀមខ្លួនជាស្រេចដាក់ទណ្ឌកម្មថ្មីតឹងរឹងថែម ទៀតចំពោះ ស.ប.ប.ក. ក្នុងកាលៈទេសៈ ភាពតានតឹងទាក់ទិនដល់កម្មវិធី នុយក្លេអ៊ែរនិងកាំជ្រួចរបស់ព្យុងយ៉ាងកំពុងឡើងជណ្តើរ។ ថ្លែងមតិក្នុងជំនួបនៅ សេតិវិមានជាមួយបណ្ដាឯកអគ្គរដ្ឋទូតប្រទេសជាសមាជិក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. លោក Trump បានសង្កត់ធ្ងន់ថា៖ កម្មវិធីនុយក្លេអ៊ែរបស់ព្យុងយ៉ាងគឺជា ការគំរាមកំហែងពិតៗចំពោះពិភពលោកទាំងមូល។ តាមមជ្ឈដ្ឋានមន្ត្រីអាមេរិក ថា៖ បទដាក់ទណ្ឌកម្មថ្មីរួមមានបទហាមឃាត់ប្រេងឆៅ បទហាមឃាត់ក្រុមហ៊ុន អាកាសចរណ៍របស់ ស.ប.ប.ក. ធ្វើសកម្មភាព និងបទដាក់ទណ្ឌកម្មទៅលើធនា គារបរទេសដែលសហប្រតិបត្តិការជាមួយព្យុងយ៉ាង។ ក្នុងពេលនោះ នាថ្ងៃទី ២៥ មេសា ទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា៖ អាមេរិកបានដាក់ពង្រាយ អាវុធយុទ្ធសាស្ត្ររបស់ខ្លួនទៅកាន់ឧបទ្វីបកូរ៉េដើម្បីធ្វើការហ្វឹកហាត់ទ្រង់ទ្រាយធំ លើតំបន់សមុទ្រនៅទីនេះ។ នាបច្ចុប្បន្ន នាវាដើរដោយថាមពលនុយក្លេអ៊ែររបស់ អាមេរិក Carl Vinson គ្រោងនឹងចូលចតតំបន់ឧបទ្វីបកូរ៉េនាថ្ងៃទី ២៦ ឬ ២៧ មេសា ក្នុងពេលនោះ​ នាវាផ្ទុកយន្តហោះចំបាំង USS Michigan បានចូលចត កំពង់ផែរ  Busan នាថ្ងៃទី ២៥ មេសា ហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ