ប្រធានាធិបតីអាមេរិក លោក Barack Obama ថ្កោលទោសការបាញ់កាំភ្លើងនៅក្រុង Orlando
|
ប្រធានាធិបតីអាមេរិក លោក Barack Obama ថ្កោលទោសការបាញ់កាំភ្លើងនៅក្រុង Orlando (Image: VNA) |
(VOVworld) - នារសៀលថ្ងៃទី ១២ មិថុនា ប្រធានាធិបតីអាមេរិក លោក Barack
Obama បានមានបទសន្ទរៈកថាលើកាណាល់ទូរទស្សន៍ផ្សាយផ្ទាល់ពីសេតវិមាន
អំពីការបាញ់កាំភ្លើងនៅទីក្រុង Orlando រដ្ឋ Florida ដែលធ្វើឲ្យមនុស្សចំនួន ៥០
នាក់ត្រូវស្លាប់និង ៥៣ នាក់ទៀតរងរបួស។ ប្រធានាធិបតី Barack Obama បាន
ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះ ការបាញ់កាំភ្លើងនៅក្លឹប Pulse ហើយចាត់ទុក
នេះគឺជាការវាយប្រហារភេរវកម្មនិងជា ឧក្រិដ្ឋកម្មដ៏បង្ហូឈាមទៅលើជនស៊ីវិល។
ប្រធានាធិបតី Obama បានមានប្រសាសថា៖ ប្រទេសអាមេរិកនិងមិនភ័យខ្លាច
ទេហើយប្រជាពលរដ្ឋអាមេរិកនឹងសាមគ្គីថែមទៀត។ ទន្ទឹមនឹងនោះ លោក
Obama បានបញ្ជាណែនាំសមត្ថកិច្ចនីតិប្រតិបត្តិអនុវត្តរាល់វិធានការចាំបាច់
ដើម្បីទប់ស្កាត់បណ្ដារឿងហេតុស្រដៀងគ្នានេះ។ ក្នុងពេលនោះ អង្គការរដ្ឋឥស្លាម
ស្វ័យប្រកាស (IS) នៅអ៊ីរ៉ាក់និងស៊ីរីប្រកាសថាបានដំណើរការសម្លាប់រង្គាលពោល
ខាងលើ៕